អន្តរជាតិ
មុខសញ្ញាតាមចាប់! ឡាវប្រកាសស្វែងរកបុរសជនជាតិជប៉ុនម្នាក់នេះ ពីបទមនុស្សឃាត
BY autoadmin
April 15, 2020
ប៉ូលីសឡាវបានដាក់បុរសជនជាតិជប៉ុនម្នាក់ អាយុ ៣៨ឆ្នាំ នៅក្នុងបញ្ជីតាមចាប់អន្តរជាតិ ទាក់ទងនឹងការសម្លាប់ស្ត្រីជនជាតិន័រវេសម្នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បុរសដែលត្រូវបានគេប្រកាសជាមុខសញ្ញាតាមចាប់នេះមានឈ្មោះ Hiroyuki Ogu ត្រូវបានគេសង្ស័យថា បានច្របាច់កស្ត្រីន័រវេសអាយុ ៣០ឆ្នាំរហូតដល់ស្លាប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវែស Dagbladet បានឱ្យដឹងថា សាកសពស្ត្រីនោះត្រូវបានគេរកឃើញនៅក្នុងព្រៃមួយ នៅកណ្តាលប្រទេសឡាវកាលពីខែមករា។ អ្នកទាំងពីរទាំងជនសង្ស័យ និងស្ត្រីដែលបានស្លាប់ ធ្លាប់បានទាក់ទងគ្នា និងមានដំណើរកម្សាន្តក្នុងប្រទេសឡាវចេញពីប្រទេសថៃ៕



អត្ថបទ៖ លីដា
ប្រភព៖ Japantoday , Dagbladet , Interpol