ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្សុីទើបតែបញ្ចេញវីដេអូថ្មីមួយ ពីការឆាបឆេះយន្តហោះមួយគ្រឿង កាលពីខែឧសភា​ ឆ្នាំ​2019 បណ្តាលឲ្យមនុស្សស្លាប់ជាង៤០នាក់

    BY autoadmin April 16, 2020
    រុស្សុីទើបតែបញ្ចេញវីដេអូថ្មីមួយ ពីការឆាបឆេះយន្តហោះមួយគ្រឿង កាលពីខែឧសភា​ ឆ្នាំ​2019 បណ្តាលឲ្យមនុស្សស្លាប់ជាង៤០នាក់

    រុស្សី៖ គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីទើបតែបានបញ្ចេញវីដេអូថ្មីមួយពីការឆាបឆេះយន្តហោះ Sukhoi Superjet កាលពីខែឧសភាឆ្នាំ ២០១៩ ។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយបន្ទាប់ពីធ្វើការហោះហើរបានបន្តិច ហើយហេតុការណ៍គ្រោះថ្នាក់នេះបានធ្វើឲ្យអ្នកដំណើរចំនួន ៤១ នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា  ឧប្បតិ្តហេតុនេះបានកើតឡើងចំពោះយន្តហោះដឹកអ្នកដំណើរក្នុងស្រុកមួយគ្រឿង ដែលបានហោះចេញពីព្រលានយន្តហោះ Sheremetyevo ក្រុងម៉ូស្គូ ប្រទេសរុស្សី។ ប្រភពខាងលើបានបន្តថា យន្តហោះខាងលើនេះជាប្រភេទយន្តហោះ Aeroflot Sukhoi Superjet 100 ហើយមូលហេតុដែលធ្វើឲ្យមានភ្លើងឆេះក៏ព្រោះតែយន្តហោអត្រូវរងនូវរន្ទះបាញ់ក្រោយពេលហោះហើរបានបន្តិច។

    យ៉ាងណាក្តី ក្រោយកើតហេតុអ្នកបើកបរយន្តហោះបានព្យាយាមចុះចតវិញភ្លាមៗ ហើយមានអ្នកដំណើរចំនួន ៣៧ នាក់បានរត់គេចខ្លួនទាន់ពេលវេលា និងគ្មានរបួសអ្វីធ្ងន់ធ្ងរឡើយ។ ក្រោយកើតមានគ្រោះថ្នាក់មួយនេះ អ្នកបើកបរយន្តហោះម្នាក់មានឈ្មោះថា Denis Evdokimov អាយុ ៤២ ត្រូវបានចាប់ខ្លួនផងដែរ ព្រោះតែគាត់បានបញ្ជាការហោះហើរដោយធ្វេសប្រហែល និងបំពានលើច្បាប់រក្សាសុវត្ថិភាពនៃការហោះហើរ។ យ៉ាងណាក្តី លោក Denis Evdokimov បានឲ្យដឹងថា គាត់គ្មានចេតនាធ្វើខុសច្បាប់ឡើយ តែកំហុសបានកើតឡើងព្រោះតែគាត់ទទួលព័ត៌មានខុសប៉ុណ្ណោះ។ លោកអ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់តាមរយៈវីដេអូដូចខាងក្រោមនេះ៖

     

    លោក Denis Evdokimov

    អត្ថបទ៖ភក្តី់

    ប្រភព៖ Dailymail

    ប្រភព៖ RT

    Share This Post: