ចូលរួមរំលែកទុក្ខផង! ម្ចាស់សំឡេងតួអង្គឪពុករបស់ឈីងចាំងទទួលមរណៈភាពហើយ
ជប៉ុន៖ ខ្សែភាពគំនូជីវចល “Crayon Shin Chan” ឬប្រជាពលរដ្ឋខ្មែរទូទៅតែងហៅថា “រឿងឈីងចាំង” គឺជាខ្សែភាពយន្តមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅជុំវិញពិភពលោក ជាពិសេសគឺក្នុងចំណោមប្អូនកុមារាកុមារី និងយុវវ័យតែម្តង។ លោកអ្នកធ្លាប់បានទស្សនា ធ្លាប់បានស្ដាប់ឮនូវសំឡេងដ៏ពិរោះលាយឡំជាមួយនឹងភាពកំប្លុកកំប្លែងតួអង្គឪពុករបស់ឈីងចាំង តែលោកអ្នកប្រហែលជាមិនដែលដឹងថាទេថា អ្នកណាគឺជាអ្នកបញ្ចូលសំឡេងដ៏មានទេពកោសល្យនេះ។

ថ្ងៃនេះអង្គភាពខ្មែរណូតនឹងបង្ហាញជូនបុគ្គលម្នាក់ ដែលជាបញ្ចូលសំឡេងឪពុករបស់ឈីងចាំង តែវាក៏ជារឿងអកុសលផងដែរ ព្រោះនេះគឺជាដំណឹងមរណៈភាពរបស់គាត់តែម្តង។ “រឿងឈីងចាំង” ជាខ្សែភាពយន្តរបស់ជប៉ុន ហើយអ្នកបញ្ចូលសំឡេងតួអង្គឪពុករបស់ឈីងចាំងមានឈ្មោះថា Keiji Fujiwara ជាជនជាតិជប៉ុន ហើយកាលពីពេលថ្មីៗនេះគាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយក្នុងអាយុ ៥៥ ឆ្នាំ ដោយសារមានជំងឺមហារីក។ ប្រិយមិត្តរបស់ “រឿងឈីងចាំង” ជាច្រើននាក់នៅជុំវិញពិភពលោកបានសម្តែងនូវការសោកស្តាយ និងចូលរួមចែករំលែកទុកចំពោះមរណៈភាពនេះជាខ្លាំងផងដែរ៕


លោក Keiji Fujiwara
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz