ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ល្អមែនទែន! ម្ចាស់ទូកនេសាទនៅថៃម្នាក់ បានចែកត្រីឱ្យអ្នកភូមិរាប់តោន ដើម្បីទុកគ្រាន់បរិភោគអំឡុងមានបំរាមចេញក្រៅ

    BY autoadmin April 21, 2020
    ល្អមែនទែន! ម្ចាស់ទូកនេសាទនៅថៃម្នាក់ បានចែកត្រីឱ្យអ្នកភូមិរាប់តោន ដើម្បីទុកគ្រាន់បរិភោគអំឡុងមានបំរាមចេញក្រៅ

    ម្ចាស់ទូកនេសាទអាយុ ៤៨ឆ្នាំម្នាក់ នៅក្នុងភូមិ Silae ក្នុងខេត្តត្រាង ភាគខាងត្បូងប្រទេសថៃ កាលពីម្សិលមិញ (ទី២០ ខែមេសា ឆ្នាំ២០២០) បានផ្តល់ត្រីប្រហែល ៤តោន ដល់អ្នកភូមិដែលកំពុងប្រឈមនឹងការលំបាក និងខ្វះខាតលុយកាក់ទិញអាហារទុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Thai Residents សម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

    លោកស្រី Cherdchoam Kaewfoong ដែលជាម្ចាស់ទូកបាននិយាយថា លោកស្រីមានសេចក្តីរីករាយក្នុងការជួយប្រជាជននៅក្នុងភូមិ ដែលភាគច្រើនបានបាត់បង់ការងារដោយសារស្ថានភាពសេដ្ឋកិច្ចមិនល្អ។ អ្នកភូមិបាននិយាយថា ពួកគេបានដឹងអំពីបញ្ហាវីរុស COVID-19 ហើយមនុស្សគ្រប់គ្នាកំពុងថែរក្សាខ្លួនឱ្យបានល្អ ក្នុងអំឡុងពេលមានស្ថានភាពលំបាកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thai Residents

    Share This Post: