ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនរកឃើញកុមារ និងទារក ៨នាក់តេស្តវិជ្ជមានជាមួយនឹងវីរុសកូវីដ ១៩

    BY autoadmin April 23, 2020
    ជប៉ុនរកឃើញកុមារ និងទារក ៨នាក់តេស្តវិជ្ជមានជាមួយនឹងវីរុសកូវីដ ១៩

    ជប៉ុន៖ យ៉ាងហោចណាស់មានក្មេងតូច និងទារកសរុបចំនួន ៨ នាក់ត្រូវបានធ្វើតេស្តវេជ្ជមានជាមួយនឹងវីរុសកូវីដ ១៩ នៅឯមជ្ឈមណ្ឌលថែទាំកុមារក្រុងតូក្យូ ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិច channelnewsasia ។ ប្រភពខាងលើបានបន្តថា មជ្ឈមណ្ឌលខាងលើនេះគឺជាផ្នែកមួយនៃមន្ទីរពេទ្យ Tokyo Saiseikai Central Hospita ហើយមជ្ឈមណ្ឌលមួយនេះមានតួនាទីទទួលយកក្មេងកំព្រា ក្មេងដែលឪពុកម្តាយបោះបង់ចោល ឬក្មេងដែលពិបាករស់ជាមួយនឹងឪពុកម្តាយ យកមកចិញ្ចឹមនិងមើលថែ។ បន្ទាប់ពីបានរកឃើញលទ្ធផលវេជ្ជមានចំពោះក្មេង និងទារកទាំង ៨ នាក់ខាងលើនេះ ក្មេងៗនិងទារកចំនួន ២១ នាក់ផ្សេងទៀតក៏ត្រូវបានគេយកទៅធ្វើតេស្ត និងដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាផងដែរ។

    បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលជប៉ុនបានឲ្យដឹងថា ក្មេងតូចនិងទារកទាំង ៨ នាក់ខាងលើនេះប្រាកដជាបានឆ្លងវីរុសកូវីដ ១៩ ពីបុគ្គលិកក្នុងមជ្ឈមណ្ឌលម្នាក់ ព្រោះកាលពីថ្ងៃទី ១៦ ខែ មេសា កន្លងទៅនេះ គេបានរកឃើញបុគ្គលិកក្នុងមជ្ឈមណ្ឌលម្នាក់វិជ្ជមានជាមួយនឹងវីរុសកូវីដ ១៩ ហើយពេលនោះមានបុគ្គលិកចំនួន ៤៦ នាក់ផ្សេងទៀតត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃផងដែរ។ សូមបញ្ជាក់ជូនថា ករណីឆ្លងវីរុសកូវីដ ១៩ ក្នុងចំណោមក្មេងតូច និងទារកត្រូវបានក្រុមគ្រូពេទ្យចាត់ទុកថា ជាករណីពិបាកព្យាបាលបំផុត ព្រោះតែក្មេងតូចមានប្រព័ន្ធភាពស៊ាំក្នុងរាងកាយខ្សោយ និងងាយកើតមានជំងឺផ្សេងៗបន្ថែមទៀតណាស់ក្នុងអំឡុងពួកគេបានឆ្លងវីរុសកូវីដ ១៩នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: