ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Luis Enrique ចង់បានលុយ 200លានផោន ពីក្លឹបកាំភ្លើងធំ Arsenal នៅពេលដែលលោកចូលកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal

    BY Khmernote Media April 27, 2018
    លោក Luis Enrique ចង់បានលុយ 200លានផោន ពីក្លឹបកាំភ្លើងធំ Arsenal នៅពេលដែលលោកចូលកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ លោក Luis Enrique ដែលគេរំពឹងទុកថាគឺជាអនាគតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នោះចង់បានលុយសម្រាប់ចំណាយទិញកីឡាករចំនួន 200លានផោន នៅពេលលោកកាន់ដំណែងជាគ្រូបង្វឹកនៅក្នុងពេលខាងមុខដើម្បីត្រៀមទិញកីឡាករនៅក្នុងរដូវក្ដៅខាងមុខនេះ។

    អតីតគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona រូបនេះគឺជាបេក្ខភាពដ៏សំខាន់ម្នាក់ក្នុងការជំនួសដំណែងលោក Arsene Wenger នៅក្នុងរដូវកាលក្រោយនេះ។ លោក Luis Enrique លើកឡើងថា៖ រូបគេមកកាន់ក្លឹបកាំភ្លើងធំ Arsenal គឺដើម្បីស្ដារកេរ្ដ៍ឈ្មោះនិងពង្រឹងក្លឹបមួយនេះឡើងវិញ ជាពិសេសសមត្ថភាពរបស់កីឡាករ។

    នៅក្នុងពេលដែលលោក Luis Enrique ចូលកាន់ដំណែងជាគ្រូបង្វឹកអតីតគ្រូបង្វឹករបស់ក្លឹប Barcelona មួយនេះបានបង្ហើបថា៖ មានតែកីឡាករ Pierre-Emerick Aubameyang និង Alexandre Lacazette តែប៉ុណ្ណោះដែលមានសុវតិ្ថភាព លោកនឹងជម្រុះចោលកីឡាករណាដែលធ្លាក់ទំរង់លេង។ ហើយលោក Luis Enrique ត្រៀមទិញខ្សែបម្រើ Radja Nainggolan ពីក្លឹប AS Roma នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay