ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលាគុនកុងហ្វូនៅចិនបើបង្រៀនក្បាច់ចងប្រដាប់ភេទនឹងដុំឥដ្ឋ ហើយយោលទៅមក ដើម្បីជួយឲ្យលំហូរឈាមក្នុងរាងកាយល្អ និងជួយបណ្តេញជាតិពុលចេញពីរាងកាយ (មានវីដេអូ)

    BY autoadmin April 24, 2020
    សាលាគុនកុងហ្វូនៅចិនបើបង្រៀនក្បាច់ចងប្រដាប់ភេទនឹងដុំឥដ្ឋ ហើយយោលទៅមក ដើម្បីជួយឲ្យលំហូរឈាមក្នុងរាងកាយល្អ និងជួយបណ្តេញជាតិពុលចេញពីរាងកាយ (មានវីដេអូ)

    ចិន៖ ក្រោយវិបត្តិនៃការរីករាលដាលមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនហាក់បានត្រលប់ទៅរកភាពល្អប្រសើរបន្តិច គេបានប្រទះឃើញសាលាបង្ហាត់ក្បាច់កុងហ្វូមួយកន្លែងបានបើកទ្វារឡើងវិញដោយមានបង្រៀនក្បាច់ចម្លែកមួយទៅកាន់កូនសិស្សចំនួនពីរនាក់គឺក្បាច់យកពងស្វាសទៅយោលដុំឥដ្ឋដ៏ធ្ងន់ឲ្យយោលទៅមកៗ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច Shanghaiist បានឲ្យដឹងថា សាលាកុងហ្វូមួយនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន និងត្រូវបានបើកដំណើរការដោយលោកគ្រូម្នាក់មានឈ្មោះថា Ye ។

    បើតាមលោកគ្រូ Ye  ដែលជាអ្នកឯកទេសនៃក្បាច់គុនកុងហ្វូបានឲ្យដឹងថា ក្បាច់យកពងស្វាសទៅយោលដុំឥដ្ឋនេះមានអាយុកាលជាង ១ ពាន់ឆ្នាំមកហើយ វាមិនមែនជារឿងថ្មីនិងចម្លែកនោះទេគ្រាន់តែមនុស្សភាគច្រើនមិនបានដឹងពីវាប៉ុណ្ណោះ។ លោកគ្រូ Ye បានបន្តថា ក្បាច់នេះនឹងជួយឲ្យអ្នកហាត់ទាំងអស់មានលំហូរឈាមនៅក្នុងរាងកាយល្អ ជួយបណ្តេញជាតិពុលចេញពីរាងកាយ ធ្វើឲ្យរាងកាយឆាប់ជាសះស្បើយពីជំងឺផ្សេងៗ ហើយអ្នកហាត់ទាំងអស់នឹងមានសុខភាពល្អប្រសិនបើអនុវត្តវាជាប្រចាំ។ យ៉ាងណាក្តី លោកគ្រូ Ye បានបញ្ជាក់ថា ការហាត់ក្បាច់នេះត្រូវតែមានគ្រូណែនាំយ៉ាងត្រឹមត្រូវ បើមិនដូចនោះទេលោកអ្នកអាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ លោកអ្នកអាចទស្សនាសកម្មភាពនៃការហាត់ក្បាច់យកពងស្វាយយោលដុំឥដ្ឋដូចក្នុងវីដេអូខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post: