ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិននឹងផ្ដល់ថវិកាបន្ថែមចំនួន ៣០ លានដុល្លារអាមេរិក ឱ្យ WHO បន្ទាប់ពីអាមេរិកសម្រេចឈប់ផ្ដល់ជំនួយទៀត

    BY autoadmin April 23, 2020
    ប្រទេសចិននឹងផ្ដល់ថវិកាបន្ថែមចំនួន ៣០ លានដុល្លារអាមេរិក ឱ្យ WHO បន្ទាប់ពីអាមេរិកសម្រេចឈប់ផ្ដល់ជំនួយទៀត

    ប្រទេសចិនបានប្រកាសកាលនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០នេះថា ខ្លួននឹងបរិច្ចាគថវិកាចំនួន ៣០ លានដុល្លារបន្ថែមទៀត ដល់អង្គការសុខភាពពិភពលោក (WHO) ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19។ ការប្រកាសនេះគឺបន្ទាប់ពីប៉ុន្មានថ្ងៃ ដែលអាមេរិកសម្រេចឈប់ផ្ដល់ថវិកាប្រហែល ៤០០លានដុល្លារ ទៅឱ្យ WHO ដោយចោទថា WHO នៅខាងប្រទេសចិន ទាំងដែលខ្លួនជាម្ចាស់ជំនួយធំជាងគេ។

    អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានមានប្រសាសន៍ថា៖«ប្រទេសចិនបានសម្រេចចិត្តបរិច្ចាគសាច់ប្រាក់ចំនួន ៣០ លានដុល្លារអាមេរិក បន្ថែមទៀត ដល់អង្គការសុខភាពពិភពលោក (WHO) បន្ថែមលើការបរិច្ចាគមុនចំនួន ២០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងនឹង COVID-19 និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកំពុងអភិវឌ្ឍន៍»។ លោកបានបន្ថែមទៀតថា វិភាគទានរបស់ចិនចំពោះទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ «ឆ្លុះបញ្ចាំងពីការគាំទ្រ និងការទុកចិត្ត របស់រដ្ឋាភិបាលចិននិងប្រជាជនចិន សម្រាប់អង្គការសុខភាពពិភពលោក»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: