ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញព្រមានថា ក្នុងឆ្នាំ២០២០នេះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងជួបវិបត្តិផ្សែងកខ្វក់មួយបន្ថែមទៀត

    BY autoadmin April 24, 2020
    អ្នកជំនាញព្រមានថា ក្នុងឆ្នាំ២០២០នេះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងជួបវិបត្តិផ្សែងកខ្វក់មួយបន្ថែមទៀត

    ស្របពេលពិភពលោកទាំងមូលកំពុងប្រយុទ្ធតតាំងនឹងមេរោគកូវីដ ១៩ នោះ ស្រាប់តែក្រុមអ្នកជំនាញបានព្រមានថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគេ្នយ៍អាចនឹងរងនូវវិបត្តិផ្សែងកខ្វក់កម្រិតធ្ងន់សាជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០២០ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី worldofbuzz ។ ក្រុមអ្នកជំនាញផ្នែកបរិស្ថានបានឲ្យដឹងថា បញ្ហាផ្សែងកខ្វក់បានកើតមានជារៀងរាល់ឆ្នាំចាប់ផ្ដើមពីខែ មិថុនា រហូតដល់ខែ តុលា ដោយផ្សែងកខ្វក់មានប្រភពចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបញ្ហាភ្លើងឆេះព្រៃនេះទៀតសោធគឺកើតឡើងដោយកត្តាចំនួន ២ គឺកត្តាធម្មជាតិ (អាកាសធាតុ) និងការកាប់ទន្ទ្រាននិងដុតព្រៃយកដីធ្វើកសិកម្មពីសំណាក់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី។

    ក្រុមអ្នកជំនាញបានបន្តពន្យល់ថា ជំងឺកូវីដ ១៩ បានធ្វើឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយស្ថានភាពនេះនឹងជំរុញឲ្យពលរដ្ឋឥណ្ឌូនេស៊ីជាច្រើននាក់សម្រុកទៅការកាប់ទន្ទ្រាននិងដុតព្រៃយកដីធ្វើកសិកម្ម ហើយគួបផ្សំជាមួយនឹងស្ថានភាពបរិយាកាសមិនអំណោយផងទៀតនោះគេជឿថា បញ្ហាផ្សែងកខ្វក់នឹងកើតមានជាថ្មីម្តងទៀតក្នុងរដូវកាលឆ្នាំ ២០២០ នេះ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៥ និងឆ្នាំ ២០១៩ កន្លងនេះ បញ្ហាផ្សែងកខ្វក់បានវាយប្រហារបណ្តាជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ និងរួមទាំងប្រទេសចិនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: