ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសថៃចុះបង្រ្កាបហាងលក់ម៉ាស់ និងទឹកលាងដៃគ្មានការអនុញ្ញាតមានតម្លៃជាង ១,៥ លានដុល្លារអាមេរិក

    BY autoadmin April 27, 2020
    ប៉ូលិសថៃចុះបង្រ្កាបហាងលក់ម៉ាស់ និងទឹកលាងដៃគ្មានការអនុញ្ញាតមានតម្លៃជាង ១,៥ លានដុល្លារអាមេរិក

    ថៃ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរថៃបានចុះត្រួតពិនិត្យទីតាំងលក់ម៉ាស់ និងទឹកលាងដៃ (ជែល) ចំនួន ៥ កន្លែងនៅក្នុងស្រុក Tha Muang ខេត្ត Kanchanaburi ភាគកណ្ដាលប្រទេសថៃ និងបានរឹបអូសម៉ាស់ និងទឹកលាងដៃលក់ដោយគ្មានការអនុញ្ញាតជាច្រើនសរុបជាទឹកប្រាក់ប្រមាណជា ៥០ លានបាត (១ ៥៤០ ៥៩៥ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost។ បើតាមក្រុមប៉ូលិសជំនាញផ្នែករដ្ឋបាលចំណីអាហារ និងឱសថថៃបានបញ្ជាក់ថា ការរឹបអូសនេះគឺត្រូវបានធ្វើឡើងចំពោះទីតាំងចំនួន ២ ប៉ុណ្ណោះក្នុងចំណោមទីតាំងទាំង ៥ ខាងលើនេះ ហើយហាងទាំង ២កន្លែងនេះគឺសុទ្ធតែមានម្ចាស់គ្រប់គ្រងជាជនជាតិចិន។

    សម្ភារៈដែលប៉ូលិសរឹបអូនបានមានដូចជាម៉ាស់ចំនួន ៤៨ ០០០ ទឹកលាងដៃមួយប្រភេទចំនួន ៤៧ ០០០ ដង និងមួយប្រភេទផ្សេងទៀតចំនួន ៧០ ០០០ ដប។ បើតាមអាជ្ញាធរថៃបានឲ្យដឹងថា ហាងទាំង ២ ដែលត្រូវបានគេចុះបង្ក្រាបនេះគឺជាហាងដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលថៃឲ្យដំណើរការលក់គ្រឿងសម្អាងតែប៉ុណ្ណោះ តែដោយឃើញឱកាសល្អម្ចាស់ហាងក៏សម្រេចទិញម៉ាស់និងទឹកលាងដៃដែលគ្មានការទទួលស្គាល់គុណភាពពីក្រសួងសុខាភិបាលថៃមកលក់បន្ថែមទៀត ហើយតម្លៃនៃលក់វិញក៏ខ្ពស់ជាងការកំណត់របស់រដ្ឋាភិបាលដែរ។ ព្រោះហេតុផលនេះហើយទើបអាជ្ញាធរថៃចុះទៅរឹបអូស និងបិទទីតាំងលក់តែម្តង ហើយម្ចាស់វិញនឹងត្រូវទទួលទោសទៅតាមច្បាប់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: