ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារិកាអាយុ ៦ខែម្នាក់នៅអង់គ្លេសមានសំណាងនៅរស់រានមានជីវិតពីជំងឺកូវីដ ១៩ បន្ទាប់រូបនាងមានបញ្ហាបេះដូង និងសួតធ្ងន់ធ្ងរ

    BY autoadmin April 27, 2020
    ទារិកាអាយុ ៦ខែម្នាក់នៅអង់គ្លេសមានសំណាងនៅរស់រានមានជីវិតពីជំងឺកូវីដ ១៩ បន្ទាប់រូបនាងមានបញ្ហាបេះដូង និងសួតធ្ងន់ធ្ងរ

    អង់គ្លេស៖ ទារិកាអាយុ ៦ ខែម្នាក់ត្រូវបានក្រុមវេជ្ជបណ្ឌិតបានអះអាងថា បានជាសះស្បើយ ១០០% ពីជំងឺកូរីដ ១៩ ដែលការជាសះស្បើយនេះត្រូវគេចាត់ទុកជាអភូតហេតុដ៏អស្ចារ្យមួយផងដែរក្នុងចំណោមករណីអ្នកជំងឺកូរីដ ១៩ រាប់លានករណីនៅជុំវិញពិភពលោក។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ទារិការូបនេះមានឈ្មោះ Erin Bates ត្រូវបានគេយកទៅព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យកុមារ Alder Hey Children’s Hospital ក្នុងក្រុង Liverpool ប្រទេសអង់គ្លេស ក្រោយរូបនាងត្រូវបានគេធ្វើតេស្តវេជ្ជមានជាមួយនឹងមេរោគ។ សុខភាពរបស់ទារិកា Erin Bates​ ហាក់មិនល្អប្រសើរទាល់តែសោះ ដោយកាលពី ២ សប្តាហ៍មុនេះ បេះដូងនិងសួតរបស់នាងបានធ្វើទុក្ខយ៉ាងខ្លាំងរហូតដល់គេត្រូវដាក់អ៊ុកស៊ីសែនឲ្យនាងជាប្រចាំផងដែរ។

    ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនេះ ក្រុមវេជ្ជបណ្ឌិតមិនបានរំពឹងច្រើនទេថា Erin Bates​ អាចប្រឆាំងយកឈ្នះនឹងមេរោគកូវីដ ១៩ និងមានសំណាងអាចរួចផុតជីវិតពីជំងឺ ដ៏សាហាវមួយនេះឡើយ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ ក្រុមវេជ្ជបណ្ឌិតបានអះអាងថា Erin Bates​ បានជាសះស្បើយ ១០០% ពីជំងឺកូវីដ ១៩ ហើយ តែនាងត្រូវបន្តនៅក្នុងមន្ទីរពេទ្យមួយរយៈខ្លីទៀតរហូតដល់នាងមានសុខភាពល្អជាងនេះទើបគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបាន។ លោក Wayne Bates និងអ្នកស្រី Emma ដែលជាឪពុកម្តាយរបស់ Erin Bates បានបង្ហាញនូវការសប្បាយចិត្តជាខ្លាំងចំពោះដំណឹងល្អខាងលើនេះ ហើយពួកគាត់ក៏ត្រូវបានគេអនុញ្ញាតឲ្យចូលទៅមើលកូននៅក្នុងមន្ទីរពេទ្យជាលើកដំបូងផងដែរនាពេលថ្មីៗនេះរាប់ចាប់តាំងពីគេយក Erin Bates ទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

     

    Share This Post: