ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋខ្មែរ ១៣នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្រោយព្យាយាមចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ ដើម្បីស្វែករកការងារធ្វើ

    BY autoadmin April 27, 2020
    ពលរដ្ឋខ្មែរ ១៣នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្រោយព្យាយាមចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ ដើម្បីស្វែករកការងារធ្វើ

    ថៃ៖ ពលរដ្ឋខ្មែរចំនួន ១៣នាក់​ ប្រុស ៨នាក់និងស្រី ៥នាក់ ត្រូវបានអាជ្ញាធរថៃព័ន្ធចាប់ខ្លួននៅច្រកព្រំដែនខ្មែរ-ថៃ ព្រោះតែពួកគាត់ព្យាយាមចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើ។ បើតាមសារព័ត៌មាន bangkokpost បានរាយការណ៍ថា ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅម៉ោង ២ រំលងអធ្រាត្រ និងស្ថិតនៅក្នុងចំការអំពៅមួយកន្លែងក្នុងចន្លោះភូមិ Dong Ngu និង Pa Rai ក្នុងស្រុក Aranyaprathet ខេត្ត សាកែវ (SA KAEO) ប្រទេសថៃ។ ក្រោយការចាប់ខ្លួនពលរដ្ឋខែ្មរទាំង ១៣រូប បានសារភាពប៉ូលិសថៃថា ពួកគាត់បានបានចំណាយលុយម្នាក់ ២ ០០០ បាត (៦២​ ដុល្លារអាមេរិក) ឲ្យបុរសជនជាតិខ្មែរម្នាក់ ដើម្បីនាំពួកគាត់ចូលទៅក្នុងប្រទេសថៃ តាមផ្លូវកាត់ដោយមិនចាំបាច់មានការត្រួតពិនិត្យពីអាជ្ញាធរថៃឡើយ។

    ក្រោយចំណាយលុយឲ្យមេខ្យល់សម្រាប់ការនាំផ្លូវចូលក្នុងប្រទេសថៃរួច ពលរដ្ឋខ្មែរទាំង ១៣ នាក់ត្រូវបានគេនាំទៅលាក់ខ្លួននៅក្នុងចំការអំពៅ ហើយរង់ចាំគេយកយាន្តជំនិះមករំដោះពួកគាត់ចេញពីចំការអំពៅនៅពេលជិតភ្លឺ។ យ៉ាងណាក្តី មិនទាន់ដល់ភ្លឺស្រួលបួលផង អាផ្ញាធរថៃក៏បានលោមព័ន្ធចំការអំពៅ និងឈានដល់ការចាប់ខ្លួនពលរដ្ឋទាំង ១៣នាក់នោះតែម្តង។ ពលរដ្ឋខ្មែរទាំង ១៣ នាក់បានអះអាងថា ការព្យាយាមចូលទៅក្នុងប្រទេសថៃនេះគឺដើម្បីស្វែងរកការងារធ្វើប៉ុណ្ណោះគ្មានបំណងអ្វីផ្សេងឡើយ ហើយគោលដៅដែលពួកគាត់ចង់ទៅនោះមានដូចជា ក្រុងបាងកក ខេត្តឈុនបូរី និងខេត្តសាមុតសាខន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: