កីឡា

មិនបានចូលរួមទស្សនាប្រាកដជាស្ដាយក្រោយ! ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ស្អែកនេះគឺសុទ្ធតែក្រុមខ្លាំងប៉ះគ្នា

BY
Khmernote Media
April 28, 2018

ថ្ងៃស្អែកនេះ ការប្រកួតដ៏អស្ចារ្យនិងជាការប្រកួតដែលកំពុងតែកក្រើកពេញប្រទេសកម្ពុជាយើងគឺការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 សប្ដាហ៍ទី 2 នឹងវិលត្រលប់មកជូនទស្សនិកជនដូចសព្វដង។

នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show 24 ក្រុមចុងក្រោយ សប្ដាហ៍ទី 2 នារាត្រីថ្ងៃអាទិត្យ ទី29 ខែមេសា ស្អែកនេះអាចជាសប្ដាហ៍ដ៏អស្ចារ្យដោយសារតែនៅក្នុងវគ្គ 24 ស្អែកនេះគឺសុទ្ធតែជាក្រុមខ្លាំងដែលឡើងមកប៉ះគ្នា។ ហើយនៅក្នុងការប្រកួតស្អែកនេះប្រាកដណាស់នឹងធ្វើអោយកក្រើកពេញទីលាន T-Soccer ទៀតហើយ។ លក្ខខ័ណ្ឌនៅក្នុងការប្រកួតវគ្គជម្រុះ 24 ក្រុមចុងក្រោយនេះគឺអ្នកឈ្នះត្រូវបន្ដដំណើរទៅវគ្គបន្ទាប់ ចំណែកឯអ្នកចាញ់កុំទាន់អាល់អស់សង្ឃឹម ក្រុមហ៊ុន Ganzberg Beer ជ្រើសរើសយកក្រុមចាញ់ល្អចំនួន 7 ទៀតដើម្បីបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖
ក្រុម G.L.F FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Avatar FC វេលាម៉ោង 8:00 យប់
ក្រុម Home Sport FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Home Sport Original វេលាម៉ោង 9:00 យប់

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 នេះនឹងចាប់ផ្ដើ​មនៅវេលាម៉ោង 8:00 យប់តទៅ ហើយនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺមានចំនួន 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងទីលាន T-Soccer ចាប់ពីម៉ោង 8:00 យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គឺមិនមានការទិញសំបុត្រចូលរួមឡើយ ការប្រកួតនេះគឺចូលរួមដោយសេរីថែមទាំងមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន Ganzberg Beer ទៀតផង។

កុំភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

Share This Post: