ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃនឹងពន្យារសុពលភាពដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ដាច់ខែឧសភា

    BY autoadmin April 28, 2020
    ប្រទេសថៃនឹងពន្យារសុពលភាពដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ដាច់ខែឧសភា

    ប្រទេសថៃគ្រោងនឹងពន្យារភាពអាសន្នជាតិដល់ថ្ងៃទី៣១ ខែឧសភា ដើម្បីពង្រឹងការប្រឆាំងនឹងវីរុស COVID-19 ខណៈពេលដែលកំពុងត្រៀមដំណើរការអាជីវកម្មឡើងវិញ។ អ្នកនាំពាក្យមជ្ឈមណ្ឌល COVID-19 បាននិយាយថា ច្បាប់អាសន្នជាតិដើមឡើយនឹងត្រូវផុតកំណត់នៅចុងខែមេសានេះ ប៉ុន្តែត្រូវបានពន្យារពេលមួយខែទៀតសិន ហើយក៏គ្រោងនឹងចាប់ផ្ដើមបើកជំនួញឡើងវិញខ្លះៗដែរ។

    ការឆ្លងបានធូរស្រាលបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចានអូចា បានបិទទ្វារមួយផ្នែកធំនៅក្នុងប្រទេស បន្ទាប់ពីមានការកើនឡើងនៅក្នុងករណី COVID-19 កាលពីខែមីនា។ ការអំពាវនាវឱ្យបន្ធូរបន្ថយការរឹតត្បឹតក៏កាន់តែកើនមានឡើងផងដែរ ដោយសារវាកំពុងធ្វើសេដ្ឋកិច្ចកាន់តែខូចខាត។ ពោលគឺប្រទេសថៃ ក៏ដូចជាអ៉ីតាលី និងវៀតណាម គឺកំពុងរកផ្លូវបើកទ្វារប្រទេសឡើងវិញ ទោះបីពួកគេនៅខ្លាចរលកបន្ទាប់នៃការរាតត្បាតក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: