កីឡា

ខ្សែបម្រើ Andres Iniesta ចាកចេញពី Barcelona ទាំងក្ដីអាល័យរួមទាំងទឹកភ្នែកលាមិត្តរួមក្រុម ក្រោយរួមរស់ជាមួយនឹង Barcelona អស់រយៈពេល 22 ឆ្នាំ

BY
Khmernote Media
April 28, 2018

កាលពីម្សិលមិញខ្សែបម្រើ Andres Iniesta បានធ្វើសន្និសីទកាសែតនៅក្នុងទីក្រុង Barcelona ស្ដីអំពីការប្រកាសចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ខ្សែបម្រើឆ្នើមរបស់ពិភពលោកនិងជាខ្សែបម្រើឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានចំណាយពេលអស់រយៈពេល 22 ឆ្នាំដើម្បីលេងអោយក្លឹប Barcelona។ ខ្សែបម្រើ Iniesta គឺចាប់ផ្ដើមប្រកបអាជីពកីឡាករបាល់ទាត់ដំបូងនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ឈុត B នៅក្នុងឆ្នាំ 1996 រហូតត្រូវបានក្លឹប Barcelona កោះហៅមកចូលឈុតធំនៅក្នុងឆ្នាំ 2002។ នៅក្នុងរយៈពេល 17 ឆ្នាំលេងអោយ Barcelona ឈុតធំនេះ ខ្សែបម្រើ Andres Iniesta បានជួយក្លឹប Barcelona អោយឈ្នះពានរង្វាន់ចំនួន 31 ពានរង្វាន់មានដូចជា៖
1. ពានរង្វាន់ Laliga ចំនួន 8 សម័យកាល
2. ពានរង្វាន់ Copa De Rey ចំនួន 6 សម័យកាល
3. ពានរង្វាន់ Spain Cup ចំនួន 7 សម័យកាល
4. ពានរង្វាន់ UEFA Champion League ចំនួន 4 សម័យកាល
5. ពានរង្វាន់ UEFA Super Cup ចំនួន 3 សម័យកាល
6. ពានរង្វាន់ FIFA Club World Cup ចំនួន 3 សម័យកាល។

ហើយខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានជួយអោយក្លឹប Barcelona ក្លាយជាក្លឹបដំបូងនៅក្នុងពិភពលោកដែលឈ្នះពានរង្វាន់ដល់ទៅ 6 ក្នុងមួយឆ្នាំនាឆ្នាំ 2009។ ខ្សែបម្រើ Andres Iniesta នឹងចាកចេញពីក្លឹប Barcelona ទៅកាន់លីគកំពូលចិននៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ខ្សែបម្រើ Iniesta បាននិយាយថា៖ រូបគេនឹងមិនបន្ដអាជីពនៅក្នុងទ្វីបអឺរ៉ូបឡើយ ដោយសារតែរូបគេខ្លាចមានថ្ងៃមួយលេងប្រឆាំងគ្នាជាមួយនឹងក្លឹប Barcelona។

បុត្រ

Share This Post: