ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីងាយៗដើម្បីដោះស្រាយបញ្ហាកញ្ចក់វ៉ែនតាឡើងស្រអាប់ នៅពេលពាក់ម៉ាស់

    BY autoadmin April 28, 2020
    វិធីងាយៗដើម្បីដោះស្រាយបញ្ហាកញ្ចក់វ៉ែនតាឡើងស្រអាប់ នៅពេលពាក់ម៉ាស់

    សម្រាប់អ្នកដែលត្រូវពាក់វ៉ែនតាជាប្រចាំ ហើយត្រូវពាក់ម៉ាស់ជាចាំបាច់ដើម្បីការពារវីរុស COVID-19 ទៀតនោះ ប្រាកដជាជួបប្រទះនូវបញ្ហារំខានមួយជាមិនខាន នោះគឺកញ្ចក់វ៉ែនតារបស់ពួកគាត់តែងតែឡើងស្រអាប់ជាញឹកញាប់។ បញ្ហារំខាននេះត្រូវបានគេមើលឃើញថា បានកើតឡើងដោយសារតែខ្យល់មានសំណើមចេញពីមាត់ឬច្រមុះ បានហោះទៅជាប់កញ្ចក់វ៉ែនតា ពេលលោកអ្នកព្យាយាមក្អក កណ្ដាស់ ឬដកដង្ហើមវែងៗទាំងដែលកំពុងពាក់ម៉ាស់។ តើលោកអ្នកនឹងដោះស្រាយបញ្ហានេះដោយរបៀបណា ដើម្បីអាចបន្តពាក់វ៉ែនតា និងម៉ាស់រួមគ្នាដោយគ្មានការរំខាន?

    បើតាមការចុះផ្សាយនៅក្នុង Next Shark បានបង្ហាញជូននូវដំណោះស្រាយចំនួន ២ ដូចខាងក្រោមនេះ៖

    វិធីទី ១៖ លោកអ្នកត្រូវយកទឹកសាប៊ូមកលាងសម្អាតកញ្ចក់វ៉ែនតា ហើយទុកឲ្យវាស្ងួតដោយខ្លួនឯងមុននឹងយកវ៉ែនតានោះមកពាក់។ វិធីនេះនឹងជួយការពារមិនឲ្យកញ្ចក់វ៉ែនតាលោកអ្នកងាយស្រអាប់នោះទេ។

    វិធីទី ២៖ លោកអ្នកអាចយកក្រដាស់ជូតមាត់ទៅដាក់ទ្រាប់ពីក្នុងម៉ាស់មួយស្រទាប់សិន មុនពេលពាក់វា ព្រោះក្រដាស់ជូតមាត់នោះនឹងជួយស្រូបយកខ្យល់មានសំណើមចេញពីមាត់ និងច្រមុះលោកអ្នកមិនឲ្យហោះទៅប៉ះកញ្ចក់វ៉ែនតាឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖nextshark

    Share This Post: