កីឡា

ក្រុម G.L.F FC កក់កៅអីវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Avatar FC កំពុងអ៊ុតលទ្ធផលក្រុមដែលចាញ់ល្អជាងគេ

BY
Khmernote Media
April 29, 2018

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍នេះរវាងក្រុម G.L.F FC និងក្រុម Avatar FC បានបញ្ចប់ទៅដោយលទ្ធផលក្រុម G.L.F FC យកឈ្នះក្រុម Avatar FC ដោយលទ្ធផល 5-2។

នៅក្នុងវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍នេះពិតជាល្អមើលមែនទែន ក្រុមទាំងបានប្រឹងប្រែងរៀងៗខ្លួនដើម្បីទទួលយកជ័យជំនះ។ ទំរង់លេងរបស់ក្រុម G.L.F FC នៅក្នុងសប្ដាហ៍នេះពិតជាមិនសរសើរមិនបាន។ បច្ចេកទេសរបស់ក្រុម G.L.F FC ពិតជាអស្ចារ្យមែនទែន ការបណ្ដើរបាល់និងអូសបាល់គឺមានភាពច្បាស់លាស់ ជាពិសេសប៉ះចំគោលដៅល្អហើយមានការសហការណ៍គ្នាល្អ។ ក្រុម G.L.F FC បានបើកការសម្រុកមកលើក្រុម Avatar FC ជាច្រើនលើកច្រើនសារហើយការសម្រុកភាគច្រើនគឺមានគ្រាប់បាល់សុតបញ្ចូលទី។

ចំណែកឯក្រុម Avatar FC ក៏មានទំរង់លេងមិនចាញ់ក្រុម G.L.F FC ប៉ុន្មានដែរ ប៉ុន្ដែក្រុមមួយនេះដូចជាមិនសូវមានសំណាងតតែសោះ។ ក្រុម Avatar FC នៅក្នុងសប្ដាហ៍នេះទំរង់លេងរបស់ពួកគេគឺមិនសរសើរមិនបាន តែសំណាងមិនល្អពួកគេនៅមានចំនុចខ្វះខាតត្រង់ការបញ្ចប់ទី។ ការគ្រប់គ្រងបាល់របស់ក្រុម Avatar FC ធ្វើបានល្អច្រើន ប៉ុន្ដែក្រុមមួយនេះនៅមានចំនុចខ្វះខាតបន្ដិចបន្ដូចត្រង់តំបន់ការពារដោយនៅក្នុងតំបន់ការពាររបស់ក្រុម Avatar FC គឺមិនមានការសហការណ៍គ្នាល្អ។ បញ្ចប់ការប្រកួតក្រុម G.L.F FC បន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បន្ទាប់ពីយកឈ្នះក្រុម Avatar FC ដោយលទ្ធផល 5-2។

បុត្រ

Share This Post: