ការប្រកួតរវាងក្រុមបងប្អូន Home Sport Original និង Home Sport FC បញ្ចប់ដោយក្រុម Home Sport Original បន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុម Home Sport FC កំពុងរង់ចាំអ៊ុតលទ្ធផលបន្ដទៀត
- April 30, 2018
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គូរទី 2 រវាងបងប្អូនត្រកូល Home Sport ទាំងពីរបញ្ចប់ទៅដោយលទ្ធផលក្រុម Home Sport Original យកឈ្នះក្រុម Home Sport FC ដោយបាល់ Penalty កាត់សេចក្ដី 1-1 (3-2)។

ការប្រកួតរបស់ក្រុមបងប្អូនត្រកូល Home Sport នេះទោះបីជាក្រុម Home Sport Original និងក្រុម Home Sport FC គឺជាក្រុមដែលចេញពីមូលដ្ឋានតែមួយក៏ដោយ ក៏ពួកគេបានប្រឹងប្រែងលេងអោយអស់ពីសមត្ថភាពពួកគេដែរ។ នៅក្នុងការប្រកួតរបស់ក្រុមបងប្អូនត្រកូល Home Sport នេះនឹងមានក្រុមមួយត្រូវចាញ់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះប៉ុន្ដែនៅក្នុងវគ្គ 24 ក្រុមចុងក្រោយនេះ ក្រុមដែលចាញ់ល្អជាងគេអាចនឹងមានឱកាសបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាមួយនឹង Ganzberg Cup។
ក្រឡែកមកការប្រកួតវិញ ក្រុម Home Sport ទាំងពីរទំរង់លេងរបស់ពួកគេគឺប្រហាក់ប្រហែលគ្នាមិនចាញ់គ្នាប៉ុន្មានទេ ដោយសារតែក្រុមទាំងពីរនេះទទួលបានការបង្វឹកពីគ្រូតែមួយ។ ក្រុម Home Sport គឺជាក្រុមដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជាហើយធ្លាប់ឆ្លងកាត់ការប្រកួតធំជាច្រើនទៀត។ ការប្រកួតរបស់ក្រុម Home Sport Orignal គឺមានការគ្រប់គ្រងបាល់ច្រើនជាងក្រុម Home Sport FC ប៉ុន្ដែចង្វាក់លេងរបស់ក្រុមទាំងពីរមានភាពស៊ីចង្វាក់គ្នាល្អធ្វើអោយមានការសុតបញ្ចូលទីគ្នាទៅវិញទៅមក ហើយបន្ដលេងទប់ដល់បញ្ចប់ការប្រកួត។

បុត្រ
- Share This Post:






