កីឡា

ក្រុម G.L.F FC និងក្រុម Home Sport Original បន្ដដំណើរជាមួយនឹងការប្រកួត Ganzberg Cup ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ

BY
Khmernote Media
April 30, 2018

ក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញពីរក្រុមទៀតហើយដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ក្រុមដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនេះគឺក្រុម G.L.F FC និងក្រុម Home Sport Original ហើយក្រុមដែលចាញ់កាលពីម្សិលមិញនេះកំពុងរង់ចាំអ៊ុតមើលលទ្ធផលក្រុមដែលចាញ់ល្អជាងគេដើម្បីមានឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។

នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក៏មិនចាញ់សប្ដាហ៍មុនៗប៉ុន្មានដែរ ការប្រកួតដ៏ស្វិតស្វាញនេះធ្វើអោយការប្រកួតពានរង្វាន់ Ganzberg Cup កាន់តែល្អមើលទៅពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ចួលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីម្សិលមិញអញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះ។ ក្រោយពេលបញ្ចប់ការប្រកួតនៅក្នុងវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងនេះក្រុមដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយគឺក្រុម G.L.F FC និងក្រុម Home Sport Original។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម G.L.F FC យកឈ្នះក្រុម Avatar FC ដោយលទ្ធផល 5-2។
ក្រុម Home Sport Original យកឈ្នះក្រុម Home Sport FC ដោយបាល់ Penalty កាត់សេចក្ដី 1-1 (3-2)

ក្រុមដែលឈ្នះកាលពីរាត្រីម្សិលមិញគឺក្រុម G.L.F FC និងក្រុម Home Sport Original នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 16 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

 

Share This Post: