ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូនប្រុសតិរច្ឆានយកម្តាយពិការទៅកប់ទាំងរស់ក្នុងផ្នូរអស់ជិត ៣ ថ្ងៃ តែអាយុថ្លៃម្តាយនៅរស់មានជីវិត និងត្រូវគេជួយសង្គ្រោះទាន់ពេល

    BY autoadmin May 7, 2020
    កូនប្រុសតិរច្ឆានយកម្តាយពិការទៅកប់ទាំងរស់ក្នុងផ្នូរអស់ជិត ៣ ថ្ងៃ តែអាយុថ្លៃម្តាយនៅរស់មានជីវិត និងត្រូវគេជួយសង្គ្រោះទាន់ពេល

    ចិន៖ លោកយាយពិការម្នាក់មានសំណាងនៅរស់រៀនមានជីវិត និងត្រូវបានគេជួយសង្គ្រោះយកគាត់ចេញពីផ្នូរមកវិញ បន្ទាប់ពីរូបគាត់ត្រូវបានកូនបង្កើតយកទៅកប់ចោលអស់រយៈពេលជិត ៣ ថ្ងៃ។ បើតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា លោកយាយរងគ្រោះមានឈ្មោះថា Wang អាយុ ៧៩​ ឆ្នាំ មានជំងឺខ្វិនដៃជើង និងកំពុងរស់នៅជាមួយគ្រួសារកូនក្នុងស្រុក Jingbian ខេត្ត Shannxi ភាគខាងជើងប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្នុងថ្ងៃកើតហេតុប៉ូលិសបានទទួលពាក្យបណ្ដឹងមួយពីស្រ្តីជាកូនប្រសាររបស់លោកយាយ Wang ដែលបានមកប្ដឹងប៉ូលិសថា ម្តាយរបស់គាត់បានបាត់ខ្លួន ២-៣ ថ្ងៃហើយ បន្ទាប់ពីកូនប្រុសរបស់គាត់ម្នាក់បាននាំគាត់ចេញទៅដើរលេងនៅខាងក្រៅផ្ទះ។ ក្រោយទទួលបានពាក្យបណ្ដឹងនេះ ប៉ូលិសបានកោះហៅលោក Ma អាយុ ៥៨ ឆ្នាំ ដែលជាកូនប្រុសបង្កើតរបស់លោកយាយរងគ្រោះមកសាកសួរ ហើយលោក Ma ក៏បានសារភាពថា គាត់បានយកម្តាយរបស់គាត់ទៅកប់ចោលនៅក្នុងផ្នូរដាច់ស្រយ៉ាលមួយបាត់ទៅហើយ។

    ភ្លាមៗក្រោយទទួលបានចម្លើយសារភាពនេះ ក្រុមប៉ូលិសបានទៅដល់កន្លែងកើតហេតុកើត ដែលជាផ្នូរមួយនៅតំបន់ដីខ្សាច់និងមានការកប់ផ្នូរមិនហាប់ណែនឡើយ ហើយប៉ូលិសក៏បានសម្រេចជីកកកាយផ្នូរនោះនិងប្រទះឃើញលោកយាយ Wang នៅមានដង្ហើមនៅឡើយ។ បើតាមចម្លើយសារភាពរបស់ជនដៃដល់និងការសន្និដ្ឋានរបស់ប៉ូលិសគឺ លោកយាយ Wang បានរស់នៅក្នុងផ្នូរនិងអត់អាហារអស់រយៈពេលប្រមាណជា ៧២ ម៉ោង។ រហូតមកទល់នឹងពេលនេះលោកយាយ Wang ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈលោក Ma ត្រូវបានចាប់ខ្លួនពីបទមនុស្សឃាតដោយចេតនា តែប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្តទៀតដើម្បីរកឲ្យឃើញពីមូលហេតុពិត ដែលជំរុញឲ្យលោក Ma ដាច់ចិត្តកប់ម្តាយបង្កើតខ្លួនឯងទាំងរស់ដូចនេះ។  ប្រិយមិត្តអាចទស្សនាសកម្មភាពជួយសង្គ្រោះជីវិតលោកយាយ Wang  ដូចក្នុងវីដេអូខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: