រថយន្ត

ឃើញគេជិះព្រោងព្រាត អត់ដឹងថា Lexus LX 570 និង Lexus LX 450D មានចំនុចខុសគ្នាច្រើនចឹងសោះ

BY
Khmernote Media
May 1, 2018

សម្រាប់រថយន្ដប្រណិត LX 570 របស់ក្រុមហ៊ុន Lexus ទទួលបានការអភិវឌ្ឍជាច្រើនចំណុចចាប់តាំងពីម៉ូដែលឆ្នាំ2016 មកដែលមានបញ្ចូលទាំងប៉ាណាមុខកាចជាងមុន ចង្កៀងមុខ LED ថ្មីភ្លឺច្បាស់ល្អ និងស៊ីញ៉ូប្រដេញផងដែរ។ ភ្លើងខាងក្រោយមានរូបរាងជាអក្សរ L និងរង្វង់កង់ធំជាងមុនរហូតដល់ទៅ 20អ៊ីញ។ ដោយឡែក ចំពោះរថយន្ដប្រណិតមួយម៉ូដែលទៀតរបស់ក្រុមហ៊ុន Lexus គឺ LX 450d ក៏មិនធម្មតាដែរ។ អាចនិយាយបានថាម៉ូដែលទាំងពីរនេះ មានរូបរាងដូចគ្នាទាំងស្រុងតែម្ដង ហើយប្រសិនបើអ្នកមិនពិនិត្យ នោះអ្នកនឹងមិនអាចសង្កេតឃើញចំណុចខុសគ្នាឡើយ។

ចំពោះកម្លាំងម៉ាស៊ីនរបស់ LX 570 ក្រុមហ៊ុន Lexus នៅតែរក្សាដដែលគឺ 5.7 litre V8 ប្រភេទម៉ាស៊ីនសាំង ជាមួយនឹងកម្លាំង 270 kW និងកម្លាំងបង្វឹល 530 Nm។ ចំណែកឯម៉ូដែល LX 450d វិញគឺជាប្រភេទម៉ាស៊ីនម៉ាស៊ូត 4.5 litre V8 ជាមួយនឹងកម្លាំង 195 kW និងកម្លាំងបង្វឹល 650 Nm។

គួរបញ្ជាក់ផងដែរថា ក្រៅពីម៉ាស៊ីន យើងក៏សង្កេតឃើញមានចំណុចខុសគ្នាមួយចំនួនទៀតដូចជា ដំបូលរបស់ LX 570 គឺអាចបើកបាន រីឯ LX 450d គឺមិនមានដំបូលបើកនោះទេ។ ចំពោះរង្វង់យ៉ាន់របស់ LX 570 គឺធំជាង ហើយម៉ូតក៏ខុសគ្នាដែរ ស៊ីញ៉ូសងខាងរបស់ LX 570 គឺប្រដេញ ឯ LX 450d គឺធម្មតា និងចុងក្រោយគឺ DVD ក្រោយរបស់ LX 570 មានទំហំធំជាង LX 450d។

Fu

ប្រភព៖ leisurewheels | khmernote

Share This Post: