ក្លឹបហង្សក្រហម Liverpool ត្រៀមរៀបចំឯកសារផ្ដល់កុងត្រាថ្មីអោយ Salah ហើយថែមទាំងដំឡើងប្រាក់ឈ្នួលពលកម្មអោយ Salah ទ្វេដង
- April 30, 2018
យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានអោយដឹងថា៖ ក្លឹបហង្សក្រហម Liverpool ត្រៀមផ្ដល់កិច្ចសន្យាបន្ដកុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Mohamed Salah ហើយថែមទាំងដំឡើងប្រាក់ឈ្នួលពលកម្មដល់ខ្សែប្រយុទ្ធរូបនេះដល់ទៅទ្វេដងនៃប្រាក់ឈ្នួលពលកម្មចាស់របស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះ។

នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធកំពុងតែលេចធ្លោនៅក្នុងពិភពលោកកីឡាករ Mohamed Salah បានជួយអោយក្លឹបហង្សក្រហម Liverpool ឡើងមកដល់វគ្គ 4 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League ហើយបានសុតបញ្ចូលទីអោយក្លឹបហង្សក្រហម Liverpool បានចំនួន 43 គ្រាប់ក្លាយជាកីឡាករឆ្នើមរបស់ពិភពលោក ជាពិសេសខ្សែប្រយុទ្ធ Mohamed Salah កំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ទៀតផងដូចជាក្លឹបអធិរាជសរ Real Madrid ជាដើម។
ពេលនេះក្លឹបហង្សក្រហម Liverpool កំពុងរៀបចំឯកសារត្រៀមផ្ដល់កុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Mohamed Salah ថែមទាំងដំឡើងប្រាក់ឈ្នួលពលកម្មរបស់គេពី 90000ផោន ក្នុងមួយសប្ដាហ៍ឡើងដល់ទៅ 185,000ផោន ក្នុងមួយសប្ដាហ៍ដើម្បីលើកទឹកចិត្តដល់ខ្សែប្រយុទ្ធរូបនេះអោយបន្ដស្នាក់នៅជាមួយនឹងក្លឹបហង្សក្រហម Liverpool។

បុត្រ
ប្រភព៖ Goal
- Share This Post:






