កីឡា

អត់ទិញកីឡាករប៉ុន្មានឆ្នាំ ម្ដងនេះ Real Madrid លេងមែនទែនត្រៀមលុយ 300លានអឺរ៉ូ ទិញម្ដងផ្អើលពិភពលោក

BY
Khmernote Media
May 1, 2018

ក្លឹបអធិរាជសរ Real Madrid បានកំណត់គោលដៅសំខាន់លើកីឡាករ 3 រូបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ដែលក្លឹបអធិរាជសរ Real Madrid ត្រៀមលុយដល់ទៅ 300លានអឺរ៉ូ ឯណោះដើម្បីទិញកីឡាករទាំង 3 នាក់នេះ នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Don Balon។

ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះអាចនឹងលក់ខ្សែប្រយុទ្ធ Karim Benzema និងខ្សែប្រយុទ្ធ Gareth Bale ដើម្បីយកប្រាក់ខ្លះពីការលក់កីឡាករទាំងពីរទុកត្រៀមទិញខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool ជាពិសេសខ្សែប្រយុទ្ធ Mohamed Salah គឺជាគោលដៅសំខាន់ទី 1 របស់ក្លឹបអធិរាជសរ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ ក្រោយពេលខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីុបរូបនេះបង្ហាញទំរង់លេងដ៏ល្អនៅក្នុងលីគកំពូល Premier League និង Champion League។

ក្រៅពីខ្សែប្រយុទ្ធ Mohamed Salah ក្លឹបអធិរាជសរ Real Madrid ក៏ត្រៀមកញ្ចប់លុយទិញកីឡាករពីរទៀតដូចគ្នាមានដូចជាខ្សែប្រយុទ្ធ Robert Lewandowski និងអ្នកចាំទី Alisson Becker។ កីឡាករទាំងពីរនេះស្ថិតនៅក្នុងបញ្ជឺឈ្មោះកីឡាករដែលលោក Zidane ចង់ទិញនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: