ខ្សែបម្រើ Emre Can នឹងចាកចេញពី Liverpool ទៅកាន់ Juventus ក្រោយពេលរដូវនេះបានបញ្ចប់
- May 1, 2018
ខ្សែបម្រើ Emre Can នឹងចាកចេញពីក្លឹងហង្សក្រហម Liverpool នៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីចុះកិច្ចសន្យាក្នុងការផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

កុងត្រារបស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះជាមួយនឹងក្លឹបហង្សក្រហម Liverpool នឹងបញ្ចប់នៅក្នុងរដូវកាលនេះ ហើយខ្សែបម្រើ Emre Can សម្រេចចិត្តមិនបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបហង្សក្រហម Liverpool។ ខ្សែបម្រើ Emre Can នឹងចាកចេញពីក្លឹបហង្សក្រហម Liverpool ទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះ ជាមួយនឹងការផ្ទេរអត់គិតថ្លៃក្រោយពេលបញ្ចប់កុងត្រាជាមួយនឹង Liverpool។ ខ្សែបម្រើ Emre Can បានចុះហត្ថលេខាថ្មីជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបយក្សអ៊ីតាលីមួយនេះរួចហើយចាំតែថ្ងៃផ្ទេរទៅតែប៉ុណ្ណោះ។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






