ខ្លាំងបាត់! លើកមុន GANZBERG នាំ Silento មកច្រៀងនៅស្រុកខ្មែរផ្អើលម្តងហើយ ចុះលើកនេះយកម្ចាស់បទ PANAMA មកច្រៀងអោយកក្រើកឆាកតន្ត្រីម្តងទៀត
- May 2, 2018
កាលពីពេលថ្មីៗនេះ មានព័ត៌មានដ៏ភ្ញាក់ផ្អើលខណៈដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA មកច្រៀងនៅភ្នំពេញ នាថ្ងៃទី ១២ ខែឧសភា នេះដើម្បីអបអរការដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ នេះជាព្រឹត្តិការណ៍ដ៏កក្រើកមួយទៀតបន្ទាប់ពីកាលពីប៉ុន្មានខែមុន លោក Silento ម្ចាស់បទ Watch Me បានមកច្រៀងនៅស្រុកខ្មែរ តាមរយៈក្រុមហ៊ុនស្រាបៀរ GANZBERG ដូចគ្នា។
គួរបញ្ជាក់ផងដែរម្ចាស់បទ PANAMA នឹងមកច្រៀងនៅស្រុកខ្មែរយើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដែលនឹងប្រព្រឹត្តិទៅនៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីវេលាម៉ោង៨យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ព្រោះនេះជាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏កំរ ដែលមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកចូលរួម៕



- Share This Post:






