ខ្មែរណូត

ស្វែងរក

  • កីឡា

    U21 កម្ពុជាបានសាងប្រវិត្តសាស្រ្ដថ្មីអោយកម្ពុជា បន្ទាប់ពីបំបាក់ U21 មីយ៉ាន់ម៉ាឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចព្រុយនេ

    BY Khmernote Media May 3, 2018
    U21 កម្ពុជាបានសាងប្រវិត្តសាស្រ្ដថ្មីអោយកម្ពុជា បន្ទាប់ពីបំបាក់ U21 មីយ៉ាន់ម៉ាឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចព្រុយនេ

    ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ 21 ឆ្នាំបានសាងប្រវតិ្តសាស្រ្ដថ្មីអោយប្រទេសកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្រោមអាយុ 21 ឆ្នាំឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចព្រុយនេ។

     

    កាលពីរាត្រីម្សិលមិញនេះក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ 21 ឆ្នាំបានសាងកតិ្តយសថ្មីមួយអោយប្រទេសកម្ពុជាក្រោយបំបាក់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្រោមអាយុ 21 ឆ្នាំនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចព្រុយនេដោយលទ្ធផល 2-1។ នេះគឺជាសមទិ្ធផលដ៏ល្អមួយសម្រាប់ក្រុមជម្រើសជាតិក្រោម 21 ឆ្នាំកម្ពុជានៅក្នុងឆាកអន្ដរជាតិ។

    ការលេងក្រោមការដឹកនាំរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាពិតជាបង្ហាញទំរង់លេងល្អមែនទែន ដោយ 3 ប្រកួតគឺ ឈ្នះ 2 និងចាញ់ 1។ នេះគឺជាលើកដំបូងរបស់ឈុត U21 កម្ពុជាដែលបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចព្រុយនេនឹងធ្វើឡើងនៅក្នុងថ្ងៃទី 5 ខែឧសភា នេះដែលក្រុមជម្រើសជាតិក្រោមអាយុ 21 ឆ្នាំកម្ពុជា នឹងត្រូវប៉ះជាមួយនឹង ក្រុមជម្រើសជាតិក្រោមអាយុ 21 ឆ្នាំទីម័រខាងកើត ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះនឹងប្រព្រឹតិ្តឡើងនៅវេលាម៉ោង 7:30 នាទីយប់។

    បុត្រ

    រូបភាព៖ Facebook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay