ខ្មែរណូត

ស្វែងរក

  • កីឡា

    Messi ចង់អោយ Dembele ទៅកាន់ក្លឹបធំៗខ្ចីជើងមួយរយៈសិនដើម្បីអភិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ស្របពេលដែល PSG ត្រៀមខ្លួនប្រមាញ់ Dembele

    BY Khmernote Media May 3, 2018
    Messi ចង់អោយ Dembele ទៅកាន់ក្លឹបធំៗខ្ចីជើងមួយរយៈសិនដើម្បីអភិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ស្របពេលដែល PSG ត្រៀមខ្លួនប្រមាញ់ Dembele

    ក្លឹបអ្នកមានបារាំង PSG មានគម្រោងដ៏ធំមួយនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ គឺត្រៀមខ្លួនតាមប្រមាញ់ខ្សែប្រយុទ្ធ Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ Barcelona។

    លោក Thomas Tuchel ដែលត្រូវបានគេរំពឹងថាអាចនឹងគ្រូបង្វឹករបស់ក្លឹប Paris Saint-Germain នៅក្នុងរដូវកាលក្រោយនោះអាចនឹងទិញអតីតកូនក្រុមរបស់គាត់គឺខ្សែប្រយុទ្ធ Ousmane Dembele មកកាន់ក្លឹប PSG។ លោក Thomas Tuchel ធ្លាប់ជាគ្រូបង្វឹករបស់ខ្សែប្រយុទ្ធ Ousmane Dembele កាលនៅក្នុងក្លឹប Dortmund ដូច្នោះគាត់យល់ច្បាស់ពីទំរង់លេងរបស់ Dembele ហើយចង់បាន Dembele មកធ្វើជាកូនក្រុមរបស់គាត់ម្ដងទៀត ប្រសិនបើគាត់ក្លាយជាគ្រូបង្វឹករបស់ក្លឹប PSG។

    ខ្សែប្រយុទ្ធ Lionel Messi ក៏បានគាំទ្រចំពោះការផ្ទេរចេញរបស់ខ្សែប្រយុទ្ធ Dembele ដូចគ្នា ប៉ុន្ដែគ្រាន់តែ Messi ចង់អោយ Dembele ទៅកាន់ក្លឹបធំៗក្នុងលក្ខខ័ណ្ឌខ្ចីជើងមួយរយៈសិន ដើម្បីអោយ Dembele អភិវឌ្ឍន៍ខ្លួនទៅមួយកម្រិតទៀតព្រោះទំរង់លេងរបស់ Dembele នៅមានកម្រិតនៅឡើយ។ ដូចគ្នានឹងនោះដែរ ខ្សែប្រយុទ្ធ Messi ជឿជាក់ថាកីឡាករ Antoine Griezmann ជាជម្រើសដ៏ល្អក្នុងការជំនួសដំណែង Dembele ហើយ Griezmann អាចនឹងក្លាយជាកីឡាករឆ្នើមជាងមុនទៀតប្រសិនបើរូបគេផ្លាស់មក Barcelona។

    បុត្រ

    បកប្រែពីសារពត៌មានរបស់ប្រទេសអេស្ប៉ាញ: Don Balon

    Share This Post:
    MPO4D jitutoto mpo4d Mpoplay