ខ្មែរណូត

ស្វែងរក

  • កីឡា

    បិសាចក្រហម Manchester United ទទួលបានភ្លើងខៀវក្នុងការចុះហត្ថលេខាទិញខ្សែការពារ Alex Sandro ពីក្លឹបសេះបង្កង់ Juventus

    BY Khmernote Media May 3, 2018
    បិសាចក្រហម Manchester United ទទួលបានភ្លើងខៀវក្នុងការចុះហត្ថលេខាទិញខ្សែការពារ Alex Sandro ពីក្លឹបសេះបង្កង់ Juventus

    ក្លឹបបិសាចក្រហម Manchester United កំពុងទទួលបានភ្លើងខៀវក្នុងការចុះហត្ថលេខាទិញខ្សែការពារ Alex Sandro ពីក្លឹបសេះបង្កង់ Juventus ទុកសម្រាប់ជំនួសដំណែងខ្សែការពារ Luke Shaw នៅក្នុងរដូវកាលក្រោយ នេះយោងតាមសារពត៌មាន Manchester Evening ចុះផ្សាយ។

    យោងតាមការរាយការន៍មួយរបស់សារពត៌មាន Manchester Evening បានបញ្ជាក់ថា៖ ការចាប់អារម្មណ៍របស់លោក Jose Mourinho លើខ្សែការពារ Danny Rose និង Kieran Tierney បានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមតាមប្រមាញ់ខ្សែការពារសញ្ជាតិប្រេស៊ីល Alex Sandro នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែការពារ Alex Sandro គឺជាគោលដៅដ៏សំខាន់របស់ក្លឹប Manchester United ក្នុងការជំនួសដំណែងខ្សែការពារ Luke Shaw នៅក្នុងរដូវកាលក្រោយ។

    ដូចគ្នានោះដែរ ខ្សែការពារ Matteo Darmian អាចនឹងផ្លាស់ចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះដើម្បីជាថ្នូរក្នុងការសុំទិញខ្សែការពារ Alex Sandro ត្រលប់មកកាន់ទឹកដី Old Trafford វិញ។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay