ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារតែព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាញសង្គម ធ្វើយុវតីម្នាក់ដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង

    BY autoadmin May 25, 2020
    ដោយសារតែព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាញសង្គម ធ្វើយុវតីម្នាក់ដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង

    ម៉ាឡេស៊ី៖ ព័ត៌ក្លែងក្លាយនៅតាមបណ្តាញសង្គម Facebook កំពុងតែក្លាយជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ដែលគេពិបាកនឹងទប់ស្កាត់បំផុត ព្រោះអ្នកបំពុលព័ត៌មានអាចលាក់អត្តសញ្ញាណពិតរបស់ពួកគេដើម្បីធ្វើការបញ្ចេញមតិផ្តេសផ្តាស ឬព័ត៌មានមិនពិតបានគ្រប់ពេលវេលា។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា មានយុវតីម្នាក់បានសម្រេចធ្វើអត្តឃាតបន្ទាប់ពីនាងទទួលរងនូវការរិះគន់និងសើចចំអកយ៉ាងខ្លាំងពីសំណាក់មិត្តភក្តិនៅក្នុង Facebook ជុំវិញរឿងអាស្រូវក្លែងក្លាយមួយដែលគេបានបង្កើតឡើងចំពោះរូបនាង។ យុវតីរងគ្រោះមានឈ្មោះថា Thivyaanayagi Rajendran អាយុ ២០ ឆ្នាំ រស់នៅក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី នាងបានភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់រយៈពេល ៣ ឆ្នាំហើយ និងគ្រោងរៀបការក្នុងពេលឆាប់ខាងមុនេះទៀតផង។

    ប្រភពខាងលើបានបញ្ជាក់ថា មុនពេលកើតហេតុយុវតីគ្រោះបានថតវីដេអូមួយជាមួយនឹងមិត្តភក្តិប្រុសម្នាក់ ដែលរៀននៅក្នុងសាលកវិទ្យាល័យជាមួយគ្នាដើម្បីបង្ហោះលេងនៅក្នុងបណ្តាញសង្គម Tik ToK ។ បន្ទាប់ពីបង្ហោះវីដេអូនោះរួច ស្រាប់តែមានគណនី Facebook មួយដែលមិនបានដាក់ឈ្មោះពិត និងរូបថតពិត បានចែករំលែកវីដេអូនោះទៅក្នុងបណ្តាញសង្គម Facebook អមដោយការសរសេរចំណងជើងបែបផ្អែមល្ហែមធ្វើគេយល់ច្រលំថា យុវតីរងគ្រោះ និងបុរសជាមិត្តភក្តិកំពុងមានស្នេហាជាមួយគ្នា។

    តាមរយៈចំណងជើងនិងវីដេអូមួយនេះ បានធ្វើឲ្យអ្នកលេង Facebook នាំគ្នាបញ្ចេញមតិរិះគន់ និងសើចចំអកយុវតីរងគ្រោះយ៉ាងចាស់ដៃថា នាងបានលួចទៅមានស្នេហាថ្មីក្បត់គូដណ្ដឹងខ្លួនឯង។ ដោយមានការឈឺចិត្ត និងខ្មាស់គេជាខ្លាំងផង ទើបយុវតីរងគ្រោះសម្រេចចិត្តសម្លាប់ខ្លួននៅក្នុងបន្ទប់គេងរបស់នាងតែម្តង ខណៈពេលនេះគណនី Facebook ដែលជាអ្នកបង្កើតបញ្ហាដំបូងនោះបានបិទលែងដំណើរការទៅហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: