អន្តរជាតិ

BREAKING NEWS! យន្ដហោះ Airbus A320 របស់ប៉ាគីស្ថានផ្ទុកអ្នកដំណើរប្រហែល ១០៧នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi

BY
autoadmin
May 22, 2020

ប៉ាគីស្ថាន៖ ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនិយាយថា យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិប៉ាគីស្ថាន (PIA) ដែលធ្វើដំណើរចេញពីទីក្រុង Lahore ទៅទីក្រុង Karachi បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi ។ យន្តហោះនោះជាប្រភេទម៉ូដែល Airbus A320 ហើយប្រភពជាបឋមបាននិយាយថា យន្តហោះបានដឹកអ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ១០៧នាក់ មកពីទីក្រុង Lahore ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលគ្រប់គ្រងដោយលោក Abdul Sattar បានប្រាប់កាសែត Dawn ថា យន្តហោះបានដឹកអ្នកដំណើរចំនួន ៩០នាក់ និងសមាជិកយានិក ៨នាក់ ហើយគោលដៅរបស់យន្តហោះគឺត្រូវចុះនៅអាកាសយានដ្ឋានអន្តរជាតិ Jinnah ។ យ៉ាងណាមិញពេលនេះក្រុមសង្គ្រោះ និងមន្ត្រីពាក់ព័ន្ធបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែនៅមិនទាន់មានការប្រកាសពីការស្លាប់ ឬនៅរស់ប៉ុន្មាននាក់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖​ Deutsche Welle, Daily Mail

Share This Post: