បរាជ័យពីរដងមានអ្វីគួរឲ្យខ្លាច! លោក Klopp នឹងដាក់សំណើរសុំទិញកីឡាករ Pulisic ម្ដងទៀតពីក្លឹប Dortmund ក្នុងតម្លៃ 60លានអឺរ៉ូ
- May 4, 2018
ក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍លើខ្សែបម្រើស្លាបសញ្ជាតិអាមេរិច Christian Pulisic របស់ក្លឹប Borussia Dortmund ហើយកំពុងត្រៀមលុយ 60លានអឺរ៉ូ ទុកដេញថ្លៃកីឡាកររូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា៖ រូបលោកស្គាល់កីឡាករ Christian Pulisic តាំងពីជំនាន់រូបលោកនៅដឹកនាំនៅឯក្លឹប Dortmund មកម្លេះ ហើយបានព្យាយាមចុះហត្ថលេខាទិញកីឡាកររូបនេះពីរដងរួចមកហើយ ប៉ុន្ដែការប៉ុនប៉ុងរបស់លោកតែងតែបរាជ័យ។
ហើយឥឡូវនេះលោក Jurgen Klopp បានងាកមករកខ្សែបម្រើស្លាប Christian Pulisic នេះសារជាថ្មីម្ដងទៀត លោក Klopp បាននិយាយថា៖ លោកនឹងព្យាយាមទិញ Pulisic អោយបានក្នុងកន្លងពេលកុងត្រារបស់លោកជាមួយនឹងក្លឹបហង្សក្រហម Liverpool មិនទាន់បញ្ចប់។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






