អាសូរណាស់! ទារកទើបនឹងកើតម្នាក់ត្រូវគេយកទៅកប់ចោលទាំងរស់ តែអាយុថ្លៃនៅមានជីវិត និងត្រូវបានគេជួយសង្គ្រោះទាន់ពេល (មានវីដេអូ)
ឥណ្ឌា៖ ទារកអាយុថ្លៃម្នាក់មានសំណាងនៅរស់មានជីវិត និងត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីទារករូបនេះត្រូវបានគេយកទៅកប់ក្នុងដីទាំងរស់។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។

ប្រភពដដែលនេះបានបញ្ជាក់ថា មូលហេតុពិតនៃការយកទារកទើបនឹងកើតទៅកប់ចោលទាំងរស់នេះមិនត្រូវបានគេដឹងច្បាស់ឡើយ ហើយសូម្បីតែអត្តសញ្ញាណឪពុកម្តាយរបស់ទារករងគ្រោះមិនត្រូវបានគេស្គាល់ដែរ។
បើតាមវីដេអូដែលបានថតនិងយកទៅបង្ហោះពេញបណ្តាញសង្គមសង្គមនិងបណ្តាញសារព័ត៌មានអេឡិចត្រូនិចនោះបានបង្ហាញថា ទារករងគ្រោះត្រូវបានគេយកទៅកប់ក្នុងដីមិនជ្រៅនោះឡើយដោយបន្សល់ទុកជើងម្ខាងនៅខាងក្រៅ។ តាមរយៈការមើលឃើញជើងម្ខាងនៅខាងក្រៅនោះហើយ ទើបមានបុរសម្នាក់សង្ស័យថា អាចនឹងមានទារកនៅខាងក្នុងដីហើយគាត់ក៏សម្រេចទៅកាយដីជួយសង្គ្រោះទារកនោះតែម្តង។ លោកអ្នកអាចទស្សនាហេតុការណ៍ទាំងស្រុងដូចក្នុងវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail