ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្សធំនិងកុមារជិត ៤០នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយកាំបិត នៅឯសាលាបឋមសិក្សាមួយក្នុងប្រទេសចិន

    BY autoadmin June 4, 2020
    យ៉ាងហោចណាស់មនុស្សធំនិងកុមារជិត ៤០នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយកាំបិត នៅឯសាលាបឋមសិក្សាមួយក្នុងប្រទេសចិន

    មនុស្សចំនួន ៣៩នាក់ រួមមានទាំងសិស្ស និងបុគ្គលិកសាលា បានរងរបួសក្នុងការវាយប្រហារដោយកាំបិតនៅឯសាលាបឋមសិក្សា Wangfu County ក្នុងទីក្រុង Wuzhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅម៉ោងប្រហែល ៨ និង ៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា។ របាយការណ៍បន្ទាន់ដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា រថយន្តសង្គ្រោះ ៨គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ហើយសិស្សនិងបុគ្គលិកដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ជនល្មើសនៅក្នុងការវាយប្រហារត្រូវបានគេស្គាល់ឈ្មោះថា Li Xiaomin អាយុ ៥០ឆ្នាំ ជាសន្ដិសុខនៅក្នុងសាលាផ្ទាល់តែម្ដង។

    អាជ្ញាធរក្នុងតំបន់បានប្រាប់កាសែត Global Times នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងផ្តោតការយកចិត្តទុកដាក់លើការព្យាបាលជនរងគ្រោះដែលរងរបួស ដូច្នេះពួកគេមិនទាន់កំណត់អត្តសញ្ញាណរបស់ជនរងគ្រោះថាជានរណាខ្លះនោះទេ។ អាជ្ញាធរបានប្រាប់កាសែត Global Times នៅវេលាថ្ងៃត្រង់នេះថា មានជនរងគ្រោះចំនួន ៣៧នាក់ បានរងរបួសស្រាល និង ២ នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយជាសំណាងគ្មានអ្នករងរបួសដល់ស្លាប់នោះទេ។ ស្ថានីយ៍ប៉ូលីសក្នុងតំបន់ Wangfu បានប្រាប់ Global Times ថា ប៉ូលីសបានទទួលដំណឹងពីករណីនេះ ហើយកំពុងស៊ើបអង្កេតរកមូលហេតុដើមទងផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Global Times

    Share This Post: