កីឡា

យប់នេះល្អមើលទៀតហើយ! ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះសុទ្ធតែក្រុមខ្លាំងប៉ះខ្លាំង

BY
Khmernote Media
May 6, 2018

នៅក្នុងរាត្រីនេះ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 សប្ដាហ៍ទី 3  នឹងវិលត្រលប់មកជូនទស្សនិកជនដូចសព្វដង ជាមួយនឹងប្រកួតរវាងក្រុមខ្លាំងប៉ះខ្លាំងនៅក្នុងយប់នេះ។

នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show 24 ក្រុមចុងក្រោយ សប្ដាហ៍ទី 3 ក្នុងរាត្រីថ្ងៃអាទិត្យ ទី06 ខែឧសភា នេះប្រាកដជារញ្ជួយពេញទីលាន T-Soccer ទៀតហើយ ដោយក្នុងយប់នេះសុទ្ធតែក្រុមឡើងដែលឡើងមកពីវគ្គ 48 ក្រុមមកប៉ះគ្នានៅក្នុងរាត្រីនេះ។ អ្នកមិនបានទស្សនានៅក្នុងរាត្រីនេះប្រាកដជាស្ដាយក្រោយជាមិនខាន ព្រោះនៅក្នុងវគ្គនេះក្រុមជាច្រើនបានផ្លាស់ប្ដូរយុទ្ធសាស្រ្ដរបស់ខ្លួនដើម្បីយកឈ្នះរៀងៗក្រុម ដូច្នោះធ្វើអោយការប្រកួតកាន់តែល្អមើល។ លក្ខខ័ណ្ឌនៅក្នុងការប្រកួតវគ្គជម្រុះ 24 ក្រុមចុងក្រោយនេះគឺអ្នកឈ្នះត្រូវបន្ដដំណើរទៅវគ្គបន្ទាប់ ចំណែកឯអ្នកចាញ់កុំទាន់អាល់អស់សង្ឃឹម ក្រុមហ៊ុន Ganzberg Beer ជ្រើសរើសយកក្រុមចាញ់ល្អចំនួន 7 ទៀតដើម្បីបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖
ក្រុម Siem Reap FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Old Stadium 1999 FT វេលាម៉ោង 8:00 យប់
ក្រុម Yokohama Tire នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម BSL Original វេលាម៉ោង 9:00 យប់

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងនេះនឹងចាប់ផ្ដើ​មនៅវេលាម៉ោង 8:00 យប់តទៅ ហើយនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺមានចំនួន 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងទីលាន T-Soccer ចាប់ពីម៉ោង 8:00 យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គឺមិនមានការទិញសំបុត្រចូលរួមឡើយ ការប្រកួតនេះគឺចូលរួមដោយសេរីថែមទាំងមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន Ganzberg Beer ទៀតផង។

កុំភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

Share This Post: