ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសតម្រូវឱ្យពាក់ម៉ាស់ជាចាំបាច់នៅតាមកន្លែងដឹកជញ្ជូនសារធារណៈទាំងអស់

    BY autoadmin June 5, 2020
    អង់គ្លេសតម្រូវឱ្យពាក់ម៉ាស់ជាចាំបាច់នៅតាមកន្លែងដឹកជញ្ជូនសារធារណៈទាំងអស់

    យោងតាមរដ្ឋលេខាធិការដឹកជញ្ជូនលោក Grant Shapps បាននិយាយថា អង់គ្លេសនឹងអនុវត្តការពាក់ម៉ាស់ការពារមុខនៅតាមទីកន្លែងដឹកជញ្ជូនសាធារណៈទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ លោករដ្ឋលេខាបាននិយាយថា វាជាការចាំបាច់ក្នុងការពាក់ម៉ាស់ការពារ នៅតាមរថយន្តក្រុង រថភ្លើង យន្តហោះ និងសាឡាង ក៏ដូចជាសេវាកម្មសាធារណៈផ្សេងៗ ដើម្បីការពារពីហានិភ័យនៃការឆ្លងជំងឺ COVID-19 ខណៈប្រទេសនេះរំពឹងថា ករណីអាចនឹងកើនឡើងនៅពេលដែលការរឹតត្បឹតត្រូវបានបន្ធូរបន្ថយឡើងវិញ។ អ្នកល្មើសអាចត្រូវបានរដ្ឋាភិបាលអង់គ្លេសផាកពិន័យ ប៉ុន្តែមិនច្បាស់ថាក្នុងទំហំប៉ុនណានោះទេ។

    លោក Grant Shapps បាននិយាយថា អ្នកដំណើរទាំងអស់មិនចាំបាច់ពាក់ម៉ាស់ពេទ្យគ្រប់គ្នានោះទេ ត្រឹមតែពាក់ម៉ាស់ធម្មតាក៏បាន ហើយមនុស្សចាស់ជរានិងក្មេងៗអាចត្រូវបានលើកលែង។ ប៉ុន្តែយ៉ាងណាក៏ដោយការអនុវត្តអនាម័យដៃនិងការរក្សាគម្លាត នៅតែចាំបាច់បំផុត ដូច្នេះគ្រប់គ្នាត្រូវតែអនុវត្តវាឱ្យបានគ្រប់ៗគ្នា។ ការផ្លាស់ប្តូរនេះមានឡើងគឺស្របពេលដែលអង់គ្លេសនឹងបើកទ្វារការលក់រាយឡើងវិញ ក៏ដូចជាការត្រឡប់ទៅសាលារបស់សិស្សអនុវិទ្យាល័យមួយចំនួន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដែលលោករដ្ឋលេខាធិកាបាននិយាយថា វានឹងដាក់សម្ពាធបន្ថែមទៀតលើបណ្តាញដឹកជញ្ជូនសាធារណៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: