ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីដេអូស្តែងៗ ផ្ទះជាច្រើនខ្នងនៅលើដីមួយផ្ទាំងយ៉ាងធំ បានបាក់លឹបចូលក្នុងសមុទ្រយ៉ាងរន្ធត់

    BY autoadmin June 8, 2020
    វីដេអូស្តែងៗ ផ្ទះជាច្រើនខ្នងនៅលើដីមួយផ្ទាំងយ៉ាងធំ បានបាក់លឹបចូលក្នុងសមុទ្រយ៉ាងរន្ធត់

    ន័រវែស៖ វីដេអូបង្ហាញពីហេតុការណ៍បាក់ដីគួរឲ្យរន្ធត់មួយត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញអ៊ីនធឺណិត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមនៅជុំវិញពិភពលោក។​ បើតាមសារព័ត៌មាន dailymail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្រុង Alta ភាគខាងជើងនៃប្រទេសន័រវែស ហើយទិដ្ឋភាពទាំងស្រុងត្រូវបានគេប្រើប្រាស់យន្ត Drone បំពាក់ជាមួយនឹងកាមេរ៉ាទៅថតយកពីខាងលើផ្ទាល់តែម្តង។

    តាមរយៈវីដេអូបានបង្ហាញថា ដីដែលបានបាក់ស្រុតចូលទៅក្នុងសមុទ្រនោះមានប្រវែងប្រមាណជា ៨០០ ម៉ែត្រ និងកម្ពស់ប្រហែលជា ៤០ ម៉ែត្រ។ នៅពីលើដីដែលបានបាក់នោះគេបានឃើញមានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀតផង ហើយផ្ទះទាំងនោះត្រូវខូចខាតខ្ទេចខ្ទីបន្ទាប់ពីធ្លាក់ចូលទៅដល់ក្នុងសមុទ្រ។

    យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបានបង្កឲ្យអ្នកណាម្នាក់បានរងរបួសឬស្លាប់បាត់បង់ជីវិតនៅឡើយទេ​ ខណៈក្រុមអ្នកជួយសង្គ្រោះជាច្រើនរយនាក់ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ផ្សេងៗតាមភាពចាំបាច់ជាក់ស្តែង។ លោកអ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់នេះទាំងស្រុងដូចក្នុងវីដេអូខាងក្រោម៖

     

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post: