ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Jair Bolsonaro ព្រមានដើរចេញពី WHO នៅពេលដែលជំងឺកូវីដ១៩ កំពុង «សម្លាប់ពលរដ្ឋប្រេស៊ីល១នាក់រៀងរាល់១នាទី»

    BY autoadmin June 6, 2020
    Jair Bolsonaro ព្រមានដើរចេញពី WHO នៅពេលដែលជំងឺកូវីដ១៩ កំពុង «សម្លាប់ពលរដ្ឋប្រេស៊ីល១នាក់រៀងរាល់១នាទី»

    លោកប្រធានាធិបតី Jair Bolsonaro បានគំរាមដកប្រទេសប្រេស៊ីលចេញពីអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បានព្រមានដល់រដ្ឋាភិបាលប្រេស៊ីលអំពីហានិភ័យនៃការបន្ធូរបន្ថយ នៅពេលការរីករាលដាលនៃជំងឺ COVID-19 នៅតែមានទំហំធំនៅឡើយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Bolsonaro បានចោទប្រកាន់ WHO ថា ជាមនុស្សប្រកាន់បក្សពួកនិយម និងនយោបាយ។ លោកបាននិយាយថា ប្រទេសប្រេស៊ីលនឹងពិចារណាចាកចេញពី WHO លុះត្រាតែអង្គការនេះឈប់លំអៀងទៅម្ខាងៗទៀត។

    ជម្រាបដែរថានៅអាមេរិកឡាទីនពេលនេះ មានតួលេខអ្នកឆ្លងសរុបជាង ១.១ លាននាក់ ហើយប្រេស៊ីលផ្ទាល់មានករណីច្រើនជាងកន្លះលាននាក់ម្នាក់ឯង ខណៈដែលការស្លាប់នៅតែមានជាបន្ដបន្ទាប់មិនបង្ហាញពីការថយចុះ។ យោងតាមកាសែតប្រេស៊ីល Folha de S.Paulo បានសរសេរនៅលើគ្របមុខរបស់ពួកគេថា ជំងឺ COVID-19 ដែលលោក Jair Bolsonaro ធ្លាប់និយាយថាគ្រាន់តែជាជំងឺផ្ដាសាយ ពេលនេះកំពុង «សម្លាប់មនុស្ស១នាក់ក្នុង១នាទី» ហើយអំឡុងដែលអ្នកកំពុងអានកាសែតនេះ មានមនុស្សម្នាក់រួចហើយដែលបានស្លាប់។

    នៅក្នុងសេចក្តីអត្ថាធិប្បាយទៅកាន់អ្នកកាសែតនៅល្ងាចថ្ងៃសុក្រ លោក Bolsonaro បាននិយាយថា ប្រទេសប្រេស៊ីលនឹងពិចារណាចាកចេញពី WHO លើកលែងតែអង្គការនេះឈប់ធ្វើជាអង្គការនយោបាយដែលប្រកាន់បក្សពួកនិយម។ រំលឹកដែរថាប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាសម្ព័ន្ធមិត្តរបស់ Bolsonaro បាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិកនឹងបញ្ចប់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអង្គការសុខភាពពិភពលោក ដោយបានចោទប្រកាន់ថា អង្គការនេះបានក្លាយជាអាយ៉ងរបស់ចិន៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: