ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau លុតជង្គង់បង្ហាញពីសាមគ្គីភាព នៅចំពោះមុខអ្នកតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍នៅ Ottawa

    BY autoadmin June 8, 2020
    នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau លុតជង្គង់បង្ហាញពីសាមគ្គីភាព នៅចំពោះមុខអ្នកតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍នៅ Ottawa

    ថ្មីៗនេះនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau (ចាស្ទីនទ្រូដូ) បានបង្ហាញខ្លួននៅកន្លែងតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅតំបន់ Parliament Hill ក្នុងទីក្រុង Ottawa របស់ប្រទេសកាណាដា ហើយលោកបានទៅទីនោះដោយមិនប្រកាសមុននោះទេ ព្រោះលោកចង់ស្ដាប់សម្ដីដោយផ្ទាល់របស់អ្នកសកម្មជនទាំងនោះ។ នៅពេលដែលទៅដល់កន្លែងមានការតវ៉ា លោកនាយករដ្ឋមន្ត្រីក៏បានលុតជង្គង់រយៈពេល ៨នាទី និង ៤៦វិនាទី ដែលជារយៈពេលដូចគ្នាដែលប៉ូលីសអាមេរិកបានសង្កត់កលោក George Floyd កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ។

    ក្រុមអ្នកតវ៉ានៅទីក្រុងផ្សេងទៀតបានស្នើឱ្យប៉ូលីសលុតជង្គង់ ដើម្បីបង្ហាញការគោរពចំពោះជនជាតិស្បែកខ្មៅដែលត្រូវបានសម្លាប់នៅក្នុងការតាមចាប់របស់ប៉ូលីស។ លោក Mark Saunders អគ្គស្នងការនគរបាលនៅទីក្រុង Toronto ក៏បានលុតជង្គង់ក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីក្រុងនោះផងដែរ។ ការលុតជង្គង់នេះគឺមិនមែនជាលើកទី១នោះទេ ជាស្ដែងលោក Colin Kaepernick អតីតអ្នកលេងបាល់បោះ NFL បានចាប់ផ្តើមធ្វើកាយវិការនេះប៉ុន្មានឆ្នាំកន្លងមកហើយ ដោយគាត់តែងតែលុតជង្គង់ម្ខាងក្នុងពេលគោរពភ្លេងជាតិ ដើម្បីតវ៉ាប្រឆាំងនឹងប៉ូលីសដែលប្រើអំពើហឹង្សាទៅលើជនជាតិអាមេរិកកាត់អាហ្វ្រិក។

    ប៉ុន្តែទោះជាយ៉ាងណាការលត់ជង្គង់របស់លោក Justin Trudeau មិនបានធ្វើឱ្យអ្នកតវ៉ាសប្បាយចិត្តនឹងវត្តមានគាត់នោះទេ ដោយពួកគេខ្លះបានស្រែកដាក់គាត់វិញថា «ទៅនៅខាង Trump ទៅ!» ឬ «ចេញឱ្យឆ្ងាយ» ជាដើម ទោះបីជាគាត់បានប្រាប់ប៉ូលីសមិនឱ្យតដៃជាមួយអ្នកតវ៉ា និងបានព្យាយាមចូលទៅរកឆាករបស់ក្រុមតវ៉ា ដើម្បីស្ដាប់ការរៀបរាប់របស់ពួកគេយ៉ាងណា៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNC

    Share This Post: