ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវឆ្កែដេញខាំ ភ័យពេករត់រហូតធ្លាក់ចូលក្នុងអណ្ដូង ជាប់ក្នុងនោះអស់៦ថ្ងៃទើបគេមានអ្នកដឹង

    BY autoadmin June 12, 2020
    បុរសម្នាក់ត្រូវឆ្កែដេញខាំ ភ័យពេករត់រហូតធ្លាក់ចូលក្នុងអណ្ដូង ជាប់ក្នុងនោះអស់៦ថ្ងៃទើបគេមានអ្នកដឹង

    ឥណ្ឌូនេស៊ី៖ បុរសជនជាតិអង់គ្លេសម្នាក់បានធ្លាប់ចូលទៅក្នុងអណ្ដូងមួយកន្លែងនៅប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល ៦ ថ្ងៃទម្រាំតែគេបានដឹង និងជួយសង្គ្រោះគាត់ឡើងមកវិញ។ បុរសជនរងគ្រោះមានឈ្មោះថា Jacob Roberts អាយុ២៩ឆ្នាំ ហើយអណ្ដូងដែលគាត់បានធ្លាក់ចូលទៅនោះមានជម្រៅប្រមាណជា ៤ ម៉ែត្រ ស្ថិតនៅក្នុងភូមិ Pecatu នៃកោះបាលី ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន dailymail បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យបុរសរងគ្រោះធ្លាក់ចូលទៅក្នុងអណ្ដូងគឺដោយសារតែមានសត្វឆ្កែមួយក្បាលដេញខាំគាត់ក្នុងពេលដែលគាត់កំពុងកំសាន្តនៅក្បែរមាត់ដណ្ដូង ហើយដោយភ័យនឹងសត្វឆ្កែខ្លាំងពេកនោះទើបគាត់រត់យ៉ាងប្រញាប់មិនបានមើលមុខក្រោយក៏ជ្រុលធ្លាក់ទៅក្នុងអណ្ដូងដែលមានទឹកត្រឹមក្បាលជជ្គង់តែម្តង។

    ហើយអ្វីដែលជារឿងអកុលនោះបំផុតនោះ គឺពេលដែលគាត់ធ្លាក់ចូលទៅក្នុងអណ្ដូងនោះជើងម្ខាងរបស់កាត់បាក់និងបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំង ទើបគាត់មិនអាចព្យាយាមចេញពីអណ្ដូងបានដោយខ្លួនឯង។ ៦ ថ្ងៃបន្ទាប់ពីការរស់នៅក្នុងអណ្ដូងដោយអត់អាហារ លោក Jacob Roberts បានឮសំឡេងក្រុមប្រជាពលរដ្ឋមួយក្រុមដែលទៅឃ្វាលគោនៅក្បែរមាត់អណ្ដូតនោះ ហើយគាត់ក៏បានស្រែកហៅឲ្យគេជួយសង្គ្រោះ បន្ទាប់មកក្រុមប្រជាពលរដ្ឋក៏បានរាយការណ៍ជូនអាជ្ញាធរទើបមានក្រុមអ្នកជួយសង្គ្រោះមកជួយសង្គ្រោះគាត់ដល់ទីកន្លែងកើតហេតុ។ ពេលនេះលោក Jacob Roberts កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយគេជឿថាគាត់នឹងជាសះស្បើយក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖dailymail

    Share This Post: