ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវបានប៉ូលីសឥណ្ឌាចាប់ខ្លួន សង្ស័យថាជាអ្នកញាក់ផាវចូលម្នាស់ឱ្យដំរីពោះធំថ្ងៃមុនស៊ី

    BY autoadmin June 9, 2020
    បុរសម្នាក់ត្រូវបានប៉ូលីសឥណ្ឌាចាប់ខ្លួន សង្ស័យថាជាអ្នកញាក់ផាវចូលម្នាស់ឱ្យដំរីពោះធំថ្ងៃមុនស៊ី

    កាលពីដើមខែនេះមានករណីយ៉ាងរំជួលចិត្តមួយ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះកំហឹង ហើយរិះគន់ខ្លាំងៗទៅលើទង្វើរបស់មនុស្សចំពោះសត្វព្រៃ នៅពេលដែលដំរីពោះធំមួយក្បាលបានស្លាប់ បន្ទាប់ពីវាស៊ីផ្លែម្នាស់ដែលមនុស្សបានដាក់បង្កប់ផាវនៅពីក្នុង។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិមួយនៅកោះ Malappuram នៃរដ្ឋ Kerala ប្រទេសឥណ្ឌា នៅពេលដែលដំរីពោះធំអាយុ ១៥ឆ្នាំមួយក្បាល បានវង្វេងចូលក្នុងភូមិរបស់អ្នកស្រុក ខណៈពេលដែលវាកំពុងស្វែងរកចំណីស៊ី។

    អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកនយោបាយ និងបុគ្គលល្បីផ្សេងៗ កាន់តែសង្វេគចិត្តចំពោះករណីនេះគឺ ដំរីកម្សត់មិនបានធ្វើឱ្យនរណារងរបួស ឬបំផ្លាញអ្វីនោះឡើយ ទោះបីខ្លួនវារបួសដោយសារមនុស្សខ្លាំងប៉ុណ្ណា។ ហើយដោយសារតែភាពឈឺចាប់ដំរីក៏រត់ទៅត្រាំទឹកទន្លេ ប៉ុន្តែគួរឱ្យសោកស្ដាយដំរីបានស្លាប់នៅទីនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយនាពេលថ្មីៗនេះ មន្ត្រីឥណ្ឌាបានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា មានពាក់ព័ន្ធនឹងការដាក់ផាវក្នុងម្នាស់ឱ្យដំរីស៊ីនេះ។

    បុរសសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា P. Wilson ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ហើយគាត់ក៏ធ្លាប់ដាក់ផាវចូលក្នុងផ្លែដូង ដើម្បីកម្ចាត់ជ្រូកព្រៃចូលស៊ីដំណាំផងដែរ។ គួរឱ្យដឹងដែរថា ការដាក់គ្រឿងផ្ទុះនៅក្នុងផ្លែឈើ គឺជាទម្លាប់ធម្មតាមួយនៅក្នុងប្រទេសឥណ្ឌា ដោយសារកសិករតែងតែប្រើវាដើម្បីដេញសត្វព្រៃ។ ប៉ុន្តែយ៉ាងណាវាបានធ្វើឱ្យសត្វស្លូតដទៃទៀតរងរបួសដល់ស្លាប់ដោយសារទង្វើនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ World Of Buzz

    Share This Post: