នៅសល់ ២២ថ្ងៃទៀតទេ នឹងមានការផាកពិន័យទ្រង់ទ្រាយធំ លើសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដែលហួសសុពលភាព
យោលតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ បើយោងតាមក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នៅសល់ប្រមាណតែ ២២ ថ្ងៃទៀតប៉ុណ្ណោះ នឹងអនុវត្តការផាកពិន័យទ្រង់ទ្រាយធំ លើសេវាសាធារណៈដឹកជញ្ជូនផ្លូវគោកដែលហួសសុពលភាព។

សូមជូនដំណឹងនេះ សូមបងប្អូនសាធារណជនទាំងអស់ មេត្តារួសរាន់មកធ្វើការបន្តសុពលភាពសេវាសាធារណៈ ឱ្យបានមុនថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខ ចៀសវាងរងការផាកពិន័យ ។
សម្រាប់ការពិន័យលើសេវាសាធារណៈដឹកជញ្ជូនមានដូចជា ៖
១- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
២- ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូលបណ្តោះអាសន្ន) ឡើងវិញ
៣- ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
៤- ប័ណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកយានយន្ត។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ រួសរាន់មកបន្តសុពលភាពឱ្យទាន់ពេលវេលាកំណត់ជាក់ជាពុំខាន ដើម្បីជៀសវាសនូវការផាកពិន័យនេះ ។


ប្រភព៖ ក្រសួងព័ត៌មាន