ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គូស្នេហ៍ឥណ្ឌូនេស៊ីមួយត្រូវអាជ្ញាធរដាក់ទណ្ឌកម្មវាយនឹងខ្សែតីម្នាក់ ១០០ ដង ព្រោះពួកគេនាំគ្នារួមភេទមុនពេលរៀបការ

    BY autoadmin June 10, 2020
    គូស្នេហ៍ឥណ្ឌូនេស៊ីមួយត្រូវអាជ្ញាធរដាក់ទណ្ឌកម្មវាយនឹងខ្សែតីម្នាក់ ១០០ ដង ព្រោះពួកគេនាំគ្នារួមភេទមុនពេលរៀបការ

    ឥណ្ឌូនេស៊ី៖ គូស្នេហ៍ជនជាតិឥណ្ឌូនេស៊ីមួយគូត្រូវបានអាជ្ញាធរដាក់ទណ្ឌកម្មដោយវាយនឹងខ្សែតីម្នាក់ ១០០ ដង ព្រោះតែពួកគេបាននាំគ្នារួមភេទមុនពេលរៀបការ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Aceh ដែលជាខេត្តពាក់កណ្តាលស្វយ័តមួយនៅភាគខាងជើងប្រទេសឥណ្ឌូនេស៊ី និងជាខេត្តដែលមានការអនុវត្តច្បាប់សាសនាម៉ូស្លីមយ៉ាងតឹងរឹងបំផុតផងដែរ។ សូមបញ្ជាក់ជូនថា ច្បាប់សាសនាម៉ូស្លីមដែលមានលក្ខណៈតឹងរឹងបំផុតនោះត្រូវបានគេហៅថាច្បាប់ Sharia ដែលតាមច្បាប់នេះគឺមិនអនុញ្ញាតឲ្យឥស្លាមសាសនិកជនទាំងអស់រួមភេទមុនរៀបការឬមុនអាយុកំណត់ លេងល្បែងស៊ីសង ផឹកគ្រឿងស្រវឹង ប្រព្រឹត្តិអំពីផិតក្បត់រវាងប្តីនិងប្រពន្ធ​ ឬរួមភេទជាមួយនឹងមនុស្សមានភេទដូចគ្នាឡើយ។

    ក្នុងករណីដែលឥស្លាមសាសនិកជនរូបណាដែលបានប្រព្រឹត្តិផ្ទុយនឹងច្បាប់មួយនេះហើយត្រូវអាជ្ញាធររកឃើញការពិតនោះ ពួកគេត្រូវទទួលទណ្ឌកម្មដោយការវាយនឹងខ្សែតីនៅកន្លែងដាក់ទោសសាធារណៈមួយ ដែលសកម្មភាពដាក់ទណ្ឌកម្មនោះត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ និងអ្នកកាសែតចូលមើលនិងចូលទៅថតយកហេតុការណ៍ទាំងស្រុងមកចុះផ្សាយជាសាធារណៈដោយសេរីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ scmp

    Share This Post: