ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ព្រុយត្រីឆ្លាមដែលដាក់លក់នៅហុងកុងមានផ្ទុកជាតិគីមីច្រើនលើសលុប

    BY autoadmin June 11, 2020
    ការសិក្សាមួយបានរកឃើញថា ព្រុយត្រីឆ្លាមដែលដាក់លក់នៅហុងកុងមានផ្ទុកជាតិគីមីច្រើនលើសលុប

    ហុងកុង៖ ការសិក្សាមួយបានរកឃើញថា ព្រុយត្រីឆ្លាមដែលកំពុងដាក់លក់នៅក្នុងក្រុងហុងកុងមានផ្ទុកនូវសារធាតុគីមីយ៉ាងច្រើន ដែលអាចផ្ដល់គុណវិបត្តិសុខភាពយ៉ាងធ្ងន់ធ្ងរចំពោះសុខភាពអ្នកទទួលទាន។ បើតាមសារព័ត៌ South China Morning Post បានឲ្យដឹងថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Florida International University  (FIU) ដែលបានធ្វើការពិសោធទៅលើព្រុយត្រីឆ្លាមចំនួន ២៦៧​ ដែលបានកាត់ចេញពីខ្លួនត្រីឆ្លាមចំនួន ៩ ប្រភេទផ្សេងគ្នាមានដូចជា ឆ្លាមខៀវ ឆ្លាមរលោង ឆ្លាមខ្មៅ ឆ្លាមក្បាលញញួរស្ដើង ឆ្លាមក្បាញញួររលោង ឆ្លាមក្បាលញញួរតាន់ ឆ្លាមគោ ឆ្លាមម៉ាកដូហ្វាន និងឆ្លាមស ហើយព្រុយត្រីទាំងអស់នេះត្រូវបានគេទិញដោយចៃដន្យចេញពីហាងចំនួន ១០ កន្លែងផ្សេងគ្នានៅក្នុងក្រុងហុងកុង។

    លទ្ធផលនៃការសិក្បាបានបង្ហាញថា នៅក្នុងព្រុយត្រឺឆ្លាមមានផ្ទុកនូវជាតិប៉ារតលើកម្រិតស្ដង់ដារសុខភាពរហូតដល់ពី ៦-១០ ដងឯណោះ ហើយបើតាមការអះអាងរបស់អ្នកជំនាញផ្នែកសុខភាពនិងចំណីអាហារបានអះអាងថា អ្នកទទួលទានជាតិបារតច្រើនលើសកម្រិតគឺអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពជាច្រើនដូចជា បញ្ហាខួរក្បាល ខូចប្រព័ន្ធប្រសាទក្នុងរាងកាយ ប៉ះពាល់ដល់ការចាប់កំណើតរបស់កូននៅក្នុងផ្ទៃ ជំងឺមហារីក និងបញ្ហាសុខភាពជាច្រើនទៀត។ សូមរម្លឹកជូនថា កាលពីដើមឆ្នាំនេះមន្ត្រីគយហុងកុងបានធ្វើការរឹបអូសព្រុយត្រីឆ្លាមចំនួន ២៦ តោននិងមានតម្លៃប្រមាណជា ១,១ លានដុល្លារអាមេរិកដែលត្រូវបានគេនាំយកពីតំបន់អេក្វាទ័រមកលក់ក្នុងក្រុងហុងកុង ហើយការរឹបអូននេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតមួយនិងបានបំផុសគំនិតឲ្យមានការសិក្សាខាងលើនេះតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ scmp

    Share This Post: