ខ្មែរណូត

ស្វែងរក

  • កីឡា

    Ramos និយាយបែបកំប្លែងចំអកថា៖ រូបគេនឹងចាកចេញពី Real Madrid ទៅតាម Iniesta ដល់ចិននៅប៉ុន្មានឆ្នាំទៀត

    BY Khmernote Media May 7, 2018
    Ramos និយាយបែបកំប្លែងចំអកថា៖ រូបគេនឹងចាកចេញពី Real Madrid ទៅតាម Iniesta ដល់ចិននៅប៉ុន្មានឆ្នាំទៀត

    ខ្សែការពារ Sergio Ramos បាននិយាយបែបចំអកថា៖ រូបគេអាចនឹងដើរតាមកន្លងរបស់ខ្សែបម្រើ Andres Iniesta ផ្ទេរទៅកាន់លីគកំពូលចិន បន្ទាប់ពីរូបគេសម្រេចចិត្តចាកចេញពីក្លឹបអធិរាជសរ Real Madrid។

    ខ្សែបម្រើ Andres Iniesta នឹងចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយខ្សែបម្រើ Iniesta នឹងទៅបន្ដអាជីពជាកីឡាករបាល់ទាត់នៅក្នុងលីគកំពូលចិន។ ដែលក្នុងជំនួបប្រកួត El Clasico កាលពីរាត្រីម្សិលមិញនេះគឺជាប្រកួត El Clasico ចុងក្រោយរបស់ខ្សែបម្រើ Iniesta ហើយ។

    បន្ទាប់ពីការប្រកួត El Clasico បានបញ្ចប់ដោយលទ្ធផល Barcelona 2-2 Real Madrid នោះខ្សែការពារ Sergio Ramos បាននិយាយបែបកំប្លែងចំអកថា៖ រូបគេនឹងយកគំរូតាមរៀមច្បង Iniesta បន្ទាប់ពីរូបគេបញ្ចប់អាជីពនៅ Real Madrid ហើយរូបគេអាចនឹងចាកចេញទៅកាន់លីគកំពូលចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay