ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Bartomeu និយាយថាគ្មានផ្លូវ Dembele ចាកចេញពី Barcelona ឡើយ ហើយរូបលោកក៏គ្មានអារម្មណ៍យក Neymar មកវិញដែរ

    BY Khmernote Media May 7, 2018
    លោក Bartomeu និយាយថាគ្មានផ្លូវ Dembele ចាកចេញពី Barcelona ឡើយ ហើយរូបលោកក៏គ្មានអារម្មណ៍យក Neymar មកវិញដែរ

    ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu បានច្រានចោលពាក្យចចាមអារាមដែលថាខ្សែប្រយុទ្ធ Ousmane Dembele ចាកចេញពីក្លឹប Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយលោកបានបន្ថែមទៀតថា៖ លោកគ្មានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធ Neymar មកកាន់ Barcelona វិញឡើយ។

    កាលពីប្រកួត El Clasico កាលពីរាត្រីម្សិលមិញនេះខ្សែប្រយុទ្ធ Dembele ត្រូវបានលោក Ernesto Valverde ដាក់អោយអង្គុយកៅអីបម្រុងតែប៉ុណ្ណោះ។ នៅក្នុងរដូវកាលដំបូងរបស់ខ្សែប្រយុទ្ធ Dembele នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona នោះអាចនិយាយថាគឺជារដូវកាលដ៏លំបាករបស់ Dembele។

    កាលពីពេលថ្មីៗនេះមានពាក្យចចាមអារាមថាខ្សែប្រយុទ្ធ Dembele អាចនឹងចាកចេញពីក្លឹប Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយក្លឹបហង្សក្រហម Liverpool កំពុងមានចំណាប់អារម្មណ៍ក្នុងការនាំខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមកកាន់ទឹកដីអង់គ្លេស។ ប៉ុន្ដែលោក Bartomeu បានច្រានចោលពាក្យចចាមអារាមទាំងនោះចោលហើយបានទទួចថាគាត់មិនអនុញ្ញាតអោយ Dembele ចាកចេញពីក្លឹប Barcelona ឡើយហើយក៏គ្មានអារម្មណ៍ក្នុងការនាំយក Neymar ត្រលប់មកវិញដែរ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay