អន្តរជាតិ
កើនឡើងរាល់ថ្ងៃ! គិតមកទល់ពេលនេះ កូវីដ១៩បានសម្លាប់មនុស្សជាង៤០ម៉ឺននាក់ហើយ និងជិត៧លាននាក់ទៀតកំពុងផ្ទុកវីរុសនេះ
BY Khmernote Media
June 12, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៧,៥៩៦,៩៨៧នាក់ និងបានសម្លាប់មនុស្សចំនួន ៤២៣,៨៤៤នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ៣,៨៤១,៤៩៣។

នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២,០៨៩,៧០១នាក់ អ្នកស្លាប់សរុប ១១៦,០៣៤នាក់ និងជាសះស្បើយចំនួន ៨១៦,០៨៦ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៨០៥,៦៤៩ នាក់ អ្នកស្លាប់សរុប ៤១,០៥៨ នាក់ និងជាសះស្បើយចំនួន ៣៩៦,៦៩២ នាក់៕
