ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកយាយវ័យ៦៥ឆ្នាំបានសុំបុរសវ័យ២៤ឆ្នាំម្នាក់មកចិញ្ចឹមជាកូន ស្រាប់តែមួយឆ្នាំក្រោយកើតចិត្តស្រលាញ់គ្នា និងសម្រេចរៀបការជាមួយគ្នាតែម្តង (មានវីដេអូ)

    BY autoadmin June 12, 2020
    លោកយាយវ័យ៦៥ឆ្នាំបានសុំបុរសវ័យ២៤ឆ្នាំម្នាក់មកចិញ្ចឹមជាកូន ស្រាប់តែមួយឆ្នាំក្រោយកើតចិត្តស្រលាញ់គ្នា និងសម្រេចរៀបការជាមួយគ្នាតែម្តង (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ ពិធីមង្គលការដែលកូនក្រមុំនិងកូនកំលោះមានអាយុខុសគ្នាយ៉ាងច្រើនមួយបានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកូនក្រមុំមានអាយុ ៦៥ ឆ្នាំ ខណៈកូនកំលោះទើបមានអាយុត្រឹមតែ ២៤ ឆ្នាំប៉ុណ្ណោះ។ បើតាមសារព៌ត៌មាន worldofbuzz បានរាយការណ៍ថា ស្នេហាខុសវ័យនេះបានកើតឡើងនៅក្នុងខេត្តស៊ូម៉ាត្រាខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា ពិធីមង្គលការនេះត្រូវបានរៀបចំឡើងដោយការស្ម័គ្រចិត្តនិងជាក្តីស្រលាញ់ពិតរវាងកូនក្រមុំនិងកូនកំលោះ តែវាមិនមែនជាការបង្ខិតបង្ខំឬជាការដោះដូរអ្វីមួយនោះទេ។

    បើតាមលោកយាយដែលជាកូនក្រមុំបានប្រាប់ឲ្យដឹងថា កាលពីឆ្នាំមុនគាត់បានទទួលបុរសជាស្វាមីមករស់នៅក្នុងគ្រួសារជាមួយគ្នាក្នុងនាមជាកូនចិញ្ចឹម ខណៈដែលគាត់មានកូនស្រីដែលជាកូនចិញ្ចឹមចំនួន ៣ នាក់រួចទៅហើយ។ លោកយាយបានបន្តថា កូនស្រីចញ្ចឹមទាំង ៣ របស់គាត់បានរៀបការជាបន្តបន្ទាប់ ហើយគាត់ក៏បានប្រាប់កូនប្រុសចិញ្ចឹមរបស់គាត់ឲ្យប្រញាប់រៀបការដែរ តែគាត់បែជាទទួលបានចម្លើយគួរឲ្យភ្ញាក់ផ្អើលមួយ គឺកូនប្រុសចិញ្ចឹមរបស់គាត់ចង់រៀបការជាមួយគាត់។ ក្រោយមកពួកគាត់ទាំង ២ ក៏ស្រុះស្រួលគ្នានិងសម្រេចរៀបការជាមួយតាមប្រពៃណីតែម្តង ខណៈកូនកំលោះបានជូនថ្លៃទឹកដោះត្រឹមតែ ១០០ ០០០ Rupiah (៧ ដុល្លារអាមេរិក) ប៉ុណ្ណោះទៅខាងកូនក្រមុំ ព្រោះគាត់គ្មានលុយច្រើននោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post: