ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមនិយាយថា​ លោក វ៉្លាឌីមៀ ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីអរគុណរដ្ឋាភិបាលវៀតណាមសម្រាប់ជំនួយក្នុងគ្រាមានជំងឺកូវីដ១៩

    BY autoadmin June 13, 2020
    វៀតណាមនិយាយថា​ លោក វ៉្លាឌីមៀ ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីអរគុណរដ្ឋាភិបាលវៀតណាមសម្រាប់ជំនួយក្នុងគ្រាមានជំងឺកូវីដ១៩

    ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងទៅកាន់អគ្គលេខាធិការ ង្វៀន ភូត្រុង (Nguyen Phu Trong) ថាលោកសូមថ្លែងអំណរគុណចំពោះការជួយរបស់ប្រទេសវៀតណាម នៅក្នុងគ្រាពេលមានជំងឺរាតត្បាតរាតត្បាត COVID-19 ខណៈទទួលយកការអញ្ជើញឱ្យមកធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ លោក ង្វៀន ភូត្រុង ក៏បានសាទរលោក វ៉្លាឌីមៀ ពូទីន នៅចំថ្ងៃបុណ្យជាតិរុស្ស៉ី កាលពីថ្ងៃទី១២ ខែមិថុនា នោះផ្ទាល់ផងដែរ ក៏ដូចជាកាជជែកទាក់ទងនឹងចំណងប្រទេសទាំង២។


    ដូចមេដឹកនាំពិភពលោកដទៃទៀតដែរលោក វ៉្លាឌីមៀ ពូទីន បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងកំឡុងពេលមានជំងឺរាតត្បាត ដោយធានាថា ករណីនៅតែមានកម្រិតទាបបំផុត ខណៈអត្រាមរណភាពនៅតែមានកម្រិតសូន្យ ហើយអ្នកជំងឺធ្ងន់ធ្ងរបំផុតក៏បានជាសះស្បើយឡើងវិញ។ លោក វ៉្លាឌីមៀ ពូទីន និង ង្វៀន ភូត្រុង បានឯកភាពគ្នាថា ការបន្តកិច្ចសហប្រតិបត្តិការទៅវិញទៅមក នឹងធានានូវជោគជ័យរបស់ប្រទេសវៀតណាមនិងប្រទេសរុស្ស៊ី ស្របពេលដែលលោកអគ្គលេខាធិការបានបន្តជូនពរលោក វ៉្លាឌីមៀ ពូទីន ឱ្យទទួលបានជោគជ័យទាក់ទងនឹងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនាពេលខាងមុខ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: