កីឡា

Man Utd កំពុងត្រៀមជះលុយ 80លានផោន ទិញខ្សែបម្រើ Milinkovic ពីក្លឹប Lazio ទុកសម្រាប់ជំនួសដំណែង Michael Carrick នៅក្នុងរដូវកាលក្រោយ

BY
Khmernote Media
May 8, 2018

យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United នឹងដាក់សំណើរសុំទិញខ្សែបម្រើ Sergei Milinkovic-Savic ពីក្លឹប Lazio ក្នុងតម្លៃ 80លានផោន ហើយកីឡាកររូបនេះអាចជាកីឡាករដំបូងដែលក្លឹបបិសាចក្រហម Manchester United ចុះហត្ថលេខាទិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខណៈដែលលោក Jose Mourinho កំពុងមានការស្ទាក់ស្ទើរក្នុងការទិញកីឡាកររូបនេះដោយសារតែតម្លៃថ្លៃពេក លោក Jose Mourinho សម្រេចចិត្តស្វែករកប្រាក់បន្ថែមដើម្បីជាជំនួយដល់ការទិញខ្សែបម្រើ Milinkovic-Savic ពីក្លឹប Lazio។ ហើយកីឡាកររូបនេះអាចនឹងដើរតួយ៉ាងសំខាន់នៅក្នុងរដូវកាលក្រោយក្នុងការជំនួសដំណែងខ្សែបម្រើ Michael Carrick ដែលចូលនិវិត្តន៍ពីក្លឹបបិសាចក្រហម Manchester United ហើយនិងខ្សែបម្រើ Marouane Fellaini ដែលអាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ដូចគ្នានៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។

តម្លៃខ្លួន 80លានផោន របស់ខ្សែបម្រើ Milinkovic-Savic នេះនឹងធ្វើអោយខ្សែបម្រើរូបនេះក្លាយជាខ្សែបម្រើដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងលីគកំពូល Premier League បន្ទាប់ពីខ្សែបម្រើ Paul Pogba ដែលក្លឹបបិសាចក្រហម Manchester United ទិញពីក្លឹបសេះបង្កង់ Juventus កាលពីឆ្នាំ 2016 កន្លងទៅក្នុងតម្លៃ 90លានផោន។

បុត្រ

ប្រភព៖ Thesun

Share This Post: