ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ាគីស្ថានអាចនឹងត្រូវខូចខាតរហូតដល់ ៥.១ ពាន់លានដុល្លារ ដោយសារតែហ្វូងកណ្ដូបបានបំផ្លាញដំណាំកសិកម្មចាប់តាំងពីខែឧសភា

    BY autoadmin June 15, 2020
    ប៉ាគីស្ថានអាចនឹងត្រូវខូចខាតរហូតដល់ ៥.១ ពាន់លានដុល្លារ ដោយសារតែហ្វូងកណ្ដូបបានបំផ្លាញដំណាំកសិកម្មចាប់តាំងពីខែឧសភា

    ហ្វូងសត្វកណ្តូបបានធ្វើឱ្យខូចខាតយ៉ាងដំណំដល់ដំណាំនៅប៉ាគីស្ថាន ដែលធ្វើឱ្យរដ្ឋាភិបាលត្រូវកេណ្ឌយោធាដើម្បីជួយសម្លាប់សត្វល្អិតទាំងនោះ។ ចាប់តាំងពីខែមុនសត្វកណ្តូបយ៉ាងច្រើនសន្ធឹកសន្ធាប់បានលេបត្របាក់ស្រូវសាលី កប្បាស និង ផលិតផលកសិកម្មដទៃទៀត ជាពិសេសនៅភាគនិរតីនៃខេត្តបាលូជីស្ថាន (Baluchistan) ។ រូបភាពពីតំបន់ដែលរងផលប៉ះពាល់បង្ហាញពីទំហំនៃសត្វកណ្តូប ដែលបណ្តាលឱ្យមានការពិបាកមើល និងរារាំងការប្រមូលផលដំណាំ។

    នេះជាហ្វូងសត្វកណ្តូបខ្នាតធំដំបូងគេនៅប៉ាគីស្ថាន ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ ហើយរដ្ឋាភិបាលប៉ាន់ប្រមាណថា ការខូចខាតទូទាំងប្រទេសនឹងមានចំនួនសរុប ៥.១ ពាន់លានដុល្លារ។ អាជ្ញាធរបារម្ភថា ការបំផ្លិចបំផ្លាញនេះអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងអាហាររបស់ប្រទេស។ ថ្នាំសំលាប់សត្វល្អិតកំពុងត្រូវបានបាញ់ចេញពីដី និងខ្យល់ ប៉ុន្តែចំនួនសត្វល្អិតយ៉ាងច្រើននៅលើផ្ទៃដីដ៏ធំទូលាយនេះ ធ្វើឱ្យការសម្លាប់របស់ពួកគេមានការលំបាក។

    ខណៈពេលនេះកសិករកំពុងអំពាវនាវឱ្យមានវិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ។ គួរឱ្យដឹងដែរថា មួយរយៈពេលក្រោយៗនេះគ្រោះកាចនៃសត្វកណ្តូបបានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅទ្វីបអាហ្វ្រិកភាគខាងកើតរួចទៅ ហើយឥឡូវវាកំពុងគំរាមកំហែងដល់តំបន់នានានៅទូទាំងអាស៊ីភាគខាងត្បូង៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: